ជប៉ុន​ចាប់​ផ្ដើម​ពិភាក្សា​ពី​ការ​ដាក់​រាជ របស់​អធិរាជ​ទី​១២៥​ នៃ​រាជវង្ស​ដែល​បន្ត​មក​អស់​ ១៤​សតវត្ស

ជប៉ុន​ចាប់​ផ្ដើម​ពិភាក្សា​ពី​ការ​ដាក់​រាជ របស់​អធិរាជ​ទី​១២៥​ នៃ​រាជវង្ស​ដែល​បន្ត​មក​អស់​ ១៤​សតវត្ស

រដ្ឋាភិបាលជប៉ុននឹងចាប់ផ្ដើមពិភាក្សាគ្នាពីការកែប្រែច្បាប់ថ្មី ដើម្បីអនុញ្ញាតឲ្យមានការដាក់រាជ្យពីព្រះចៅអធិរាជ Akihito ក្រោយពីជរាភាពរបស់ទ្រង់ បានក្លាយជារនាំងឧបសគ្គចំពោះការបំពេញកាតព្វកិច្ចជាអធិរាជនៃប្រទេសជប៉ុន ។អធិរាជវ័យ៨២វស្សាអង្គនេះ ធ្លាប់បានប្រកាសរួចម្ដងហើយ កាលពីខែកក្កដាឆ្នាំនេះ ដោយទ្រង់បានបញ្ជាក់ថា ជរាភាពរបស់ទ្រង់ ធ្វើឲ្យអាក់ខានដល់ការបំពេញកាតព្វកិច្ចជាអធិរាជ ហើយមានបំណងចង់ធ្វើការដាក់រាជ្យ តែដោយការដាក់រាជ្យនេះ មិនត្រូវបានចែងក្នុងរដ្ឋធម្មនុញ្ញជប៉ុនដែលកំពុងប្រើប្រាស់សព្វថ្ងៃនេះទេ ដូច្នេះគេត្រូវការកែប្រែវាខ្លះ ដើម្បីឲ្យអធិរាជ Akihito អាចដាក់រាជ្យបាន ។

ជប៉ុន​ចាប់​ផ្ដើម​ពិភាក្សា​ពី​ការ​ដាក់​រាជ របស់​អធិរាជ​ទី​១២៥​ នៃ​រាជវង្ស​ដែល​បន្ត​មក​អស់​ ១៤​សតវត្ស

ព្រះចៅអធិរាជ Akihito បានឡើងគ្រងរាជ្យបន្តពីបិតាទ្រង់កាលពីឆ្នាំ១៩៨៩ នោះគឺអធិរាជ Hirohito ជាអ្នកដឹកនាំជប៉ុនប្រលូកក្នុងសង្គ្រាមលោកលើកទី២ ក្លាយជាក្សត្រទី១២៥ នៃរាជវង្ស Yamato ដែលអាចគ្រងលើរាជបល្ល័ង្ក Chrysanthemum Throne បាន ហើយរាជវង្សរបស់អធិរាជជប៉ុនដែលបន្តមកទល់ពេលនេះ ជារាជវង្សដែលបន្តមកអស់រយៈពេល១៤សតវត្សហើយ ដោយគ្មាននរណាម្នាក់អាចផ្ដួលរំលំរាជវង្សនេះបានទេ ។

ជប៉ុន​ចាប់​ផ្ដើម​ពិភាក្សា​ពី​ការ​ដាក់​រាជ របស់​អធិរាជ​ទី​១២៥​ នៃ​រាជវង្ស​ដែល​បន្ត​មក​អស់​ ១៤​សតវត្ស

លោកនាយករដ្ឋមន្ត្រី Shinzo Abe បានថ្លែងកាលពីខែសីហាឆ្នាំនេះថា “ខ្ញុំសូមគោរពដល់រាជកិច្ចដ៏ធ្ងន់ធ្ងររបស់អធិរាជ ហើយយើងត្រូវតែយល់ដល់អារម្មណ៍នេះ ។ ខ្ញុំជឿថា យើងត្រូវតែគិតឲ្យច្បាស់លាស់ថា តើយើងអាចធ្វើអ្វីបាន ។”គណៈកម្មការនៃក្រុមប្រឹក្សារបស់នាយករដ្ឋមន្ត្រី Shinzo Abe នឹងត្រូវជួបពិភាក្សាគ្នាជាញឹកញាប់ក្នុងឆ្នាំនេះ ដើម្បីគិតគូរពីច្បាប់នៃការដាក់រាជ្យ និងកាតព្វកិច្ចផ្លូវការរបស់អធិរាជ ហើយសេចក្ដីសង្ខេបនៃបញ្ហានេះ នឹងត្រូវគេចេញផ្សាយនៅខែមករា ឆ្នាំ២០១៧ ។

សូមបញ្ជាក់ថា អធិរាជជប៉ុនមិនមានឥទ្ធិពលផ្នែកនយោបាយទេ តែទ្រង់មានកាតព្វកិច្ចផ្លូវការជាច្រើនទៀត ដូចជាទទួលស្វាគមន៍ឥស្សរជនបរទេសជាដើម ។ រាជានិយមជប៉ុន គឺមានការផ្សារភ្ជាប់គ្នាទៅនឹងសាសនា Shinto ហើយអធិរាជផ្ទាល់ ក៏នៅតែត្រូវចូលរួមធ្វើពិធីសាសនាផ្សេងៗដែរ ។

ចំណាំ៖ Chrysanthemum Throne ជាឈ្មោះរាជបល្ល័ង្ករបស់អធិរាជជប៉ុន ហើយរាជវង្សដែលកាន់តំណែងជាអធិរាជក្នុងប្រទេសនេះ បានបន្តមកអស់១២៥ជំនាន់ហើយ ស្មើនឹង១៤សតវត្ស ជាខ្សែរាជវង្សដែលកាន់អំណាចបានយូរបំផុតក្នុងលោក ៕

ប្រភព ៖ kqube

Loading...

  • ជប៉ុន​ចាប់​ផ្ដើម​ពិភាក្សា​ពី​ការ​ដាក់​រាជ របស់​អធិរាជ​ទី​១២៥​ នៃ​រាជវង្ស​ដែល​បន្ត​មក​អស់​ ១៤​សតវត្ស已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/10/18  Category:ជីវិតនិងសង្គម
Tags: