លោក ដូណាល់ ត្រាំ៖ «ក្រុម​សត្វ​ធាតុ​ដែល​គាំទ្រ​លោក​ស្រី គ្លីន​តុន ​​គប់​ដប​សាំង ចូល​ទី​ស្នាក់​ការ​គណ​បក្ស​សា​ធារ​ណ​​រដ្ឋ នៅ​រដ្ឋ North Ca​roli​na»

(វ៉ាស៊ីនតោន)៖ ខណៈការបោះឆ្នោតខិតជិតចូលមកដល់ ភាពចម្រូងចម្រាស់ក៏កាន់តែកើនឡើង ដែរ នៅឯសហរដ្ឋអាមេរិក ជាពិសេសនោះ គឺនៅបន្ទាប់ពី ទីស្នាក់ការគណបក្សសាធារណរដ្ឋ ក្នុងទីក្រុង Hillsborough នៃរដ្ឋ North Carolina ត្រូវបានបំផ្លាញទាំងស្រុងដោយអគ្គីភ័យ នៅថ្ងៃអាទិត្យ។ នេះបើតាមសម្តីអាជ្ញាធរ នៅក្នុងតំបន់ ដែលចុះផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០១៦។

ក្រុមជនដល់ដៃមួយក្រុម បាននំាគ្នាយកដបសាំង គប់ចូលតាមបង្អួចទីស្នាក់ការ គណបក្សសាធារណរដ្ឋ និងបានសរសេរអក្សរនៅលើជញ្ជំាងថា «ណាហ្ស៊ីស សាធារណៈរដ្ឋ ចេញពីទីក្រុងទៅ បើពុំដូច្នោះទេ….»។ ប៉ុន្តែទន្ទឹមគ្នានោះដែរ បេក្ខជនប្រធានាធិបតីខាង គណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បានទម្លាក់ការទទួលខុសត្រូវ នៃការវាយប្រហារនេះ ទៅលើក្រុមអ្នកគាំទ្ររបស់លោកស្រី ហ៊ីលឡារី គ្លីនតុន។

លោកត្រាំបានលើកឡើង ដូច្នេះថា «ក្រុមសត្វធាតុរបស់ ហ៊ីលឡារី គ្លីនតុន និងពួកប្រជាធិបតេយ្យ ក្នុងរដ្ឋ North Carolina បានដុតបំផ្លាញទីស្នាក់ ការគណបក្សរបស់យើងនៅទីក្រុង Hillsborough ព្រោះថា ពួកគេដឹងថាយើងនឹងទទួលបានជ័យជម្នះ»។ ចំណែកឯសារព័ត៌មាន Charlotte Observer បានថ្កោលទោស និងចាត់ទុកទង្វើនេះថាជា «ភេរវកម្មនយោបាយ» ហើយ ប៉ូលិសក៏កំពុងបើកការស៊ើបអង្កេត។

គួរបញ្ជាក់ថា លោកស្រី គ្លីនតុន ក៏បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសផងដែរ ចំពោះការវាយប្រហារលើទីស្នាក់ការ គណបក្សសាធារណរដ្ឋ ដោយចាត់ទុកថា វាជាសកម្មភាពគួរឲ្យរន្ធត់ និងមិនអាចទទួលយកបាន តែលោកស្រីសប្បាយចិត្ត ដែលគ្មានជនរងគ្រោះណាម្នាក់៕
លោក ដូណាល់ ត្រាំ៖ «ក្រុម​សត្វ​ធាតុ​ដែល​គាំទ្រ​លោក​ស្រី គ្លីន​តុន ​​គប់​ដប​សាំង ចូល​ទី​ស្នាក់​ការ​គណ​បក្ស​សា​ធារ​ណ​​រដ្ឋ នៅ​រដ្ឋ North Ca​roli​na»

លោក ដូណាល់ ត្រាំ៖ «ក្រុម​សត្វ​ធាតុ​ដែល​គាំទ្រ​លោក​ស្រី គ្លីន​តុន ​​គប់​ដប​សាំង ចូល​ទី​ស្នាក់​ការ​គណ​បក្ស​សា​ធារ​ណ​​រដ្ឋ នៅ​រដ្ឋ North Ca​roli​na»

លោក ដូណាល់ ត្រាំ៖ «ក្រុម​សត្វ​ធាតុ​ដែល​គាំទ្រ​លោក​ស្រី គ្លីន​តុន ​​គប់​ដប​សាំង ចូល​ទី​ស្នាក់​ការ​គណ​បក្ស​សា​ធារ​ណ​​រដ្ឋ នៅ​រដ្ឋ North Ca​roli​na»

លោក ដូណាល់ ត្រាំ៖ «ក្រុម​សត្វ​ធាតុ​ដែល​គាំទ្រ​លោក​ស្រី គ្លីន​តុន ​​គប់​ដប​សាំង ចូល​ទី​ស្នាក់​ការ​គណ​បក្ស​សា​ធារ​ណ​​រដ្ឋ នៅ​រដ្ឋ North Ca​roli​na»

លោក ដូណាល់ ត្រាំ៖ «ក្រុម​សត្វ​ធាតុ​ដែល​គាំទ្រ​លោក​ស្រី គ្លីន​តុន ​​គប់​ដប​សាំង ចូល​ទី​ស្នាក់​ការ​គណ​បក្ស​សា​ធារ​ណ​​រដ្ឋ នៅ​រដ្ឋ North Ca​roli​na»

ប្រភព៖ Charlotteobserver, khmertalking

Loading...

  • លោក ដូណាល់ ត្រាំ៖ «ក្រុម​សត្វ​ធាតុ​ដែល​គាំទ្រ​លោក​ស្រី គ្លីន​តុន ​​គប់​ដប​សាំង ចូល​ទី​ស្នាក់​ការ​គណ​បក្ស​សា​ធារ​ណ​​រដ្ឋ នៅ​រដ្ឋ North Ca​roli​na»已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/10/18  Category:ជីវិតនិងសង្គម
Tags: