ជប៉ុនហាមមិនឲ្យ​ មានទូរស័ព្ទស្មាតហ្វូនម៉ាក Samsung Galaxy Note 7 នៅលើយន្តហោះ

ជប៉ុនហាមមិនឲ្យ​ មានទូរស័ព្ទស្មាតហ្វូនម៉ាក Samsung Galaxy Note 7 នៅលើយន្តហោះ

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរបស់ជប៉ុនបានប្រកាសមិនឲ្យមានវត្តមានទូរស័ព្ទស្មាតហ្វូនម៉ាក Samsung Galaxy Note 7 នៅលើ យន្តហោះឡើយដោយព្រួយបារម្ភពីសុវត្ថិភាពដោយសារ Samsung Galaxy Note 7 អាចបង្កជាអគ្គិភ័យ។កាលពីសប្តាហ៍មុនក្រសួងដឹកជញ្ជូន របស់ជប៉ុនគ្រាន់តែប្រមាននិងស្នើឲ្យក្រុមហ៊ុនអាកាសចរប្រាប់អ្នកដំណើរឲ្យបិទ ទូរស័ព្ទមិនឲ្យញ្ចូលថ្មី Samsung Galaxy Note 7 នៅលើយន្តហោះ ប៉ុន្តែពេលនេះក្រសួងបានប្រាស់មិនឲ្យមានវត្តមានSam- sung Galaxy Note 7 ទាំងស្រុងនៅលើ យន្តហោះតែម្តង ។

ក្រុមហ៊ុនអេឡិចត្រូនិចដ៏ធំរបស់កូរ៉េខាងត្បូងម៉ាក Samsung បានប្រមូលយកទូរស័ព្ទ ស្មាតហ្វូនម៉ាកSamsung Galaxy Note 7 ត្រឡប់មកវិញទាំងអស់ ក្រោយពេលមាន របាយការណ៍ថា មានករណីផ្ទុះថ្មសាក និងបង្ក ជាអគ្គិភ័យពីសំណាក់ Samsung Galaxy Note 7 ហើយថែមទាំងបង្កឲ្យមានរបួសស្នាមទៀតផង ហើយក្រុមហ៊ុន Samsungឈប់ផលិតទូរស័ព្ទស្មាតហ្វូនម៉ាកSamsung Galaxy Note 7 តែម្តង ។

មុនការប្រកាសរបស់ជប៉ុន សហរដ្ឋ អាមេរិកក៏បានចេញសេចក្តីប្រកាសហាមមិនឲ្យប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនម៉ាក Samsung Galaxy Note 7នោះទេ ហើយប្រសិនបើនរណាម្នាក់នៅតែព្យាយមប្រើ នោះនឹងត្រូវផាកពិន័យ ថែមទាំងរឹបអូស យកទូរស័ព្ទទៀតផង ៕

ប្រភព ៖ nokorwatnews

Loading...

  • ជប៉ុនហាមមិនឲ្យ​ មានទូរស័ព្ទស្មាតហ្វូនម៉ាក Samsung Galaxy Note 7 នៅលើយន្តហោះ已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/10/18  Category:ជីវិតនិងសង្គម
Tags: