មិត្តៗភក្តិរប៉ិលរប៉ូចលេង Prank ដ៏ជ្រុល!! នាំគ្នាសម្រុកចូលបន្ទប់គូស្វាមីភរិយាកំពុង«ក្រេបទឹកឃ្មុំ» និងបង្ហោះវីដេអូចូលអ៊ីនធើរណេតឲ្យល្បីទៀត

កូនកំលោះម្នាក់ប្រហែលអាចចង់សេពគប់មិត្តៗភក្តិថ្មីហើយមើលទៅ!! ក្រោយគាត់ត្រូវបានធ្វើឲ្យអាម៉ាស់ជាសាធារណៈ នៅពេលវីដេអូនៃការផ្សំដំណេករបស់គាត់ ត្រូវបានបង្ហោះចូលគេហទំព័រ Liveleak ដោយសារស្នាដៃមិត្តៗភក្តិរប៉ិលរប៉ូចរបស់គាត់ ។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា គូស្វាមីភរិយាថ្មីថ្មោង១គូ នៅក្នុងប្រទេសចិន ខណៈពេលកំពុងផ្សំដំណេកនារាត្រីក្រេបទឹកឃ្មុំ នៅពេលនោះមិត្តៗភក្តិរបស់គាត់ បាននាំគ្នាលេង Prank (ល្បែងលេងសើច) ដ៏ជ្រុលដាក់គាត់ ។

Loading...

តាមរយៈវីដេអូឃ្លីប ខណៈពេលដែលកូនកំលោះកំពុង «ពោប» ពីលើកូនក្រមុំ អំឡុងព្យាយាមក្រេបទឹកឃ្មុំ នៅពេលនោះ«ពួករប៉ិលរប៉ូច»ទាំងនោះ បានសម្រុកចូលបន្ទប់របស់ពួកគេជាមួយកាមេរ៉ាក្នុងដៃ ។

បុរសទាំងនោះត្រូវបានលឺសើចក្អាកក្អាចកងរំពង មុនពេលទាញភួយចេញពីកូនកំលោះកូនក្រមុំ ឲ្យលេចចេញខ្លួនប្រាណននលគក ។

ប្តីប្រពន្ធថ្មីថ្មោងបញ្ជាឲ្យ «ពួកឈ្លានពាន» ទាំងនោះចាកចេញ ខណៈពេលកូនក្រមុំព្យាយាមទាញភួយមកគ្របលើរាងកាយ ក្នុងបំណងការពារកេរ្តិ៍ខ្មាសរបស់ពួកគេ ។

ទោះយ៉ាងណា ការព្យាយាមរបស់នាងត្រូវបរាជ័យ ខណៈពួកបុរសទាំងនោះស្ទុះទៅទះកំប៉េះគូទកូនកំលោះ ដែលលេចចេញគ្រហឺៗទៅហើយនោះ ។

ក្រោយរយៈពេលបង្កភាពអាម៉ាស់នេះប៉ុន្មានវិនាទី មិត្តៗភក្តិរបស់កូនកំលោះ ក៏បាននាំគ្នាចាកចេញទៅបាត់ ប៉ុន្តែ ពួកគេមិនភ្លេចទេ រឿងបង្ហោះវីដេអូអាម៉ាស់នេះចូលអ៊ីនធើរណេត ដើម្បីឲ្យពិភពលោកបានឃើញ ៕

មិត្តៗភក្តិរប៉ិលរប៉ូចលេង Prank ដ៏ជ្រុល!! នាំគ្នាសម្រុកចូលបន្ទប់គូស្វាមីភរិយាកំពុង«ក្រេបទឹកឃ្មុំ» និងបង្ហោះវីដេអូចូលអ៊ីនធើរណេតឲ្យល្បីទៀត

 

  • មិត្តៗភក្តិរប៉ិលរប៉ូចលេង Prank ដ៏ជ្រុល!! នាំគ្នាសម្រុកចូលបន្ទប់គូស្វាមីភរិយាកំពុង«ក្រេបទឹកឃ្មុំ» និងបង្ហោះវីដេអូចូលអ៊ីនធើរណេតឲ្យល្បីទៀត已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/10/18  Category:វប្បធម៌