បុរសម្នាក់ត្រូវបាក់ «អាប្អូនតូច» ដោយសារប្រឹងប្តូរ «ក្បាច់ថ្មី»…

បុរសអាយុ ៥៩ ឆ្នាំ ម្នាក់ នៅក្នុងប្រទេសវៀតណាម ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យទាំងភាពអាម៉ាស់ ក្រោយ «អាប្អូនតូច» របស់គាត់ប្រែជាពណ៌ស្វាយ និងហើម (បាក់) ខណៈព្យាយាមប្តូរក្បាច់ថ្មី ក្នុងអំឡុងរួមភេទ ។

បើតាមប្រភពព័ត៌មាន បុរសវ័យចំណាស់រូបនេះ ត្រូវបាននាំយកទៅកាន់មន្ទីរពេទ្យមួយកន្លែង ក្នុងទីក្រុង Ho Chi Minh, ទីកន្លែងដែលគាត់បានប្រាប់គ្រូពេទ្យថា គាត់បានលឺសូរស្នូរភ្លាត់លាន់គ្រឹស! ខណៈកំពុងរួមមេត្រីជាមួយដៃគូរបស់គាត់ ។

Loading...

យោងតាមរបាយការណ៍មន្ទីរពេទ្យ «អាប្អូនតូច» បុរសនេះត្រូវបានបាក់ត្រង់គល់ ហើយវាបានហើមឡើងពណ៌ស្វាយតែម្តង ។

បុរសនេះត្រូវការការព្យាបាលជាបន្ទាន់ និងគាត់ក៏បានទទួលការវះកាត់ផងដែរ ៕

បុរសម្នាក់ត្រូវបាក់ «អាប្អូនតូច» ដោយសារប្រឹងប្តូរ «ក្បាច់ថ្មី»…រូបតំណាង