ស្គាល់ច្បាស់ពី Mi Note 2 ហើយ បើមិនដាច់ចិត្តពី Note 7 ទៀតទើបចម្លែក

ស្គាល់ច្បាស់ពី Mi Note 2 ហើយ បើមិនដាច់ចិត្តពី Note 7 ទៀតទើបចម្លែក

ជាការពិតក្រោយពេលដែល Note 7 បានជួបបញ្ហាដែលមិននឹកស្មានដល់ ក៏ជឿជាក់ថាមានប្រិយមិត្តជាច្រើន
មានការខកចិត្តមិនស្ទើនោះទេ ហើយអ្នកប្រើប្រាស់មួយភាគធំក៏កំពុងតែនឹងមិនដាច់ចិត្តក្នុងការបោះបង់ស្មាតហ្វូន
ដែលខ្លួនបានស្រមៃជាយូរមកហើយដូចគ្នា។ ផ្ទុយទៅវិញ Xiaomi ក៏ឆ្លៀតពេលនេះ បានត្រៀមដាក់បង្ហាញ
Mi Note 2 របស់ខ្លួននាថ្ងៃទី 25 តុលាខាងមុខនេះ ដោយវាជាប្រភេទស្មាតហ្វូនមានអេក្រង់កោងសងខាង
ដូចទៅនឹង Note 7, S7 Edge របស់ SAMSUNG ផងដែរ។ ប៉ុន្តែអ្វីដែលពិសេសគឺ Mi Note 2
មានអេក្រង់ប្រភេទ AMOLED ប្រភេទ 5.7 អុីញ កម្រិត 2K Quad HD ច្បាស់ត្រជាក់ភ្នែកតែម្តង ហើយថាមពលថ្មរបស់វាធំជាង Note 7 ទៅទៀត គឺទំហំ 4,000mAh ។ ចំណែកឯទំហំអង្គចងចាំខាងក្នុង
គឺ 128GB ដែលមាន RAM ដល់ទៅ 6GB ហើយប្រើប្រាស់បន្ទះឈីប Snapdragon 821 ល្បឿនលឿនអស់ស្ទះ។ សំរាប់ខ្ញុំជឿជាក់ថាប្រិយមិត្តដែលក្រោយពីបានអានលក្ខណៈសម្បត្តិខាងលើរបស់ Mi Note 2
រួចមក ក៏ប្រហែលជាបានកាត់ចិត្តពី Note 7 បានមួយចំណែកធំទៅចុះ។

ស្គាល់ច្បាស់ពី Mi Note 2 ហើយ បើមិនដាច់ចិត្តពី Note 7 ទៀតទើបចម្លែក

---------------------------------------

ដោយ: កៅ រក្សា

ចុះថ្ងៃទី 18 ខែតុលា ឆ្នាំ 2016 ម៉ោង 05:20 ល្ងាច

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ

ស្គាល់ច្បាស់ពី Mi Note 2 ហើយ បើមិនដាច់ចិត្តពី Note 7 ទៀតទើបចម្លែក


  • ស្គាល់ច្បាស់ពី Mi Note 2 ហើយ បើមិនដាច់ចិត្តពី Note 7 ទៀតទើបចម្លែក已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/18  Category:បច្ចេកវិទ្យា
Tags: