កូនខ្មែរវ័យ ១៩ ឆ្នាំក្លាយជាអ្នកបើកយន្តហោះ

6 Videos


យោងតាមគេហទំព័រហ្វេសប៊ុក Aviation in Asia ចេញផ្សាយកាលពីថ្មីៗនេះឲ្យដឹងថាមាន យុវជនមួយរូបបានក្លាយជាជនជាតិខ្មែរដំបូងបង្អស់ ដែលបញ្ចប់ការសិក្សានៅ សាលាបង្រៀនបើកបរ Transpac Aviation Academy ដែលជាសាលាដ៏ធំ និងល្បីនៅសហរដ្ឋអាមេរិក ។

កូនខ្មែរវ័យ ១៩ ឆ្នាំក្លាយជាអ្នកបើកយន្តហោះ

យុវជនកម្ពុជាដែលក្លាយជាអ្នកបើកយន្តហោះនោះមានឈ្មោះ លឹមស្រេង សេដ្ឋាមុនី វ័យទើប តែ ១៩ឆ្នាំ ទទួលបានសញ្ញាបត្រជា អ្នកបើកយន្តហោះពាណិជ្ជ ពីសាលាបង្រៀនបើកបរដ៏ធំមួយនៅ សហរដ្ឋអាមេរិក គឺ Transpac Aviation Academy ។

កូនខ្មែរវ័យ ១៩ ឆ្នាំក្លាយជាអ្នកបើកយន្តហោះ

សាលាបង្រៀនបើកយន្តហោះ Transpac Aviation Academy ជាសាលាដ៏ធំមួយ ស្ថិតក្នុងតំបន់ Phoenix នៃរដ្ឋ Arizona ដែលមានសិស្សប្រមាណពី ៤០០ ទៅ ៥០០ នាក់ ហើយអាកាសយានដ្ឋាន ជាច្រើន បានបញ្ជូននាយទាហានរបស់ពួកគេ ឲ្យទៅធ្វើការរៀនសូត្រនិងបណ្តុះបណ្តាល នៅឯសាលា នោះ ។

កូនខ្មែរវ័យ ១៩ ឆ្នាំក្លាយជាអ្នកបើកយន្តហោះ

សព្វថ្ងៃនេះបើនិយាយពីអ្នកជំនាញបើកយន្តហោះ នៅកម្ពុជាឬហៅថាពីឡុត គឺនៅមិនទាន់មាន ចំនួនច្រើនគ្រប់គ្រាន់ដែលអាចបំពេញតាមតម្រូវការនៅឡើយព្រោះតែហេតុនេះហើយទើបគេសង្កេតឃើញថានោះគឺជាឱកាសសម្រាប់អ្នកជំនាន់ក្រោយអាចផ្តោតអារម្មណ៍ចាប់យកមុខជំនាញនេះបើមានសមត្ថភាពនិងលទ្ធភាពដើម្បីបំពេញក្តីស្រមៃក្លាយជាអ្នកបើកយន្តហោះនៅកម្ពុជា ៕ ដេវីត

កូនខ្មែរវ័យ ១៩ ឆ្នាំក្លាយជាអ្នកបើកយន្តហោះ