Samsung ប្រកាស​បញ្ចេញ​ម៉ូដែល​ថ្មី​មួយ​ទៀត​របស់​ខ្លួន​គឺ Galaxy A9

ក្រុមហ៊ុន​អេឡិចត្រូនិក​កូរ៉េ​ Samsungបាន​ប្រកាស​ចេញ​ម៉ូដែល​ថ្មី​មួយ​ទៀត​ សម្រាប់​អ្នក​និយម​ប្រើប្រាស់​ទូរស័ព្ទ​ដែល​មាន​អេក្រង់​ធំ​ និង​ថាមពល​ថ្ម​ខ្លាំង​កាន់​បាន​យូរ​នោះ​គឺ Samsung Galaxy A9។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ក្នុង​កម្មវិធី Samsung Galaxy A Party ក្នុង​ប្រទេស​ចិន​។​ ចំពោះ​លក្ខណៈ​សម្បត្តិ​របស់​វាGalaxy A9 បំពាក់​ដោយ​អេក្រង់​ ៦​អ៊ីញ​ប្រភេទ Super AMOLED ដែល​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិតFFull HD(1080p)។ក្រៅ​ពី​នេះ​វា ក៏​បំពាក់​មក​ជាមួយ​នឹង​RAM 3GB កាមេរ៉ា13 មេកាភិច​សែល ទ្រនាប់​ស្កេន​ម្រាមដៃ និង​អាច​បន្ថែម​អង្គ​ផ្ទុក​ទិន្នន័យ 128GBផង​ដែរ​។

ដូច​ដែល​បាន​ជម្រាប​ជូនGalaxy A9 មាន​ថាមពល​ថ្ម​រហូត​ទៅ​ដល់​4000 mAh ភ្ជាប់​ជាមួយ​បច្ចេកវិទ្យា​សាកថ្ម​រហ័ស​ និង​ដំណើរ​ការ​ដោយ Android Lollipop 5.1.1ចេញ​ពី​ប្រអប់​។​ ចំពោះ​ថ្ងៃ​ដាក់​លក់​ពិត​ប្រាកដ​នោះ​គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ តែ​ក៏​មិន​ហួស​ពី​ខែ​ក្រោយ​ដែរ​ ព្រោះ​Samsungកំពុង​ត្រៀម​អាវុធ​ដ៏​ខ្លាំង​ខ្លា​ជាង​នេះ​ទៅ​ទៀត​គឺGalaxy S7ដែល​មាន​ដំណឹង​ថា​នឹង​ចេញ​នា​ខែ​មិនា​ខាង​មុខ​នេះ​ដែរ​។​

សរុបមកGGalaxy A9 ស្ថិត​នៅ​ក្នុង​ទូរស័ព្ទ​លំដាប់​បង្គួរ​មួយ​ប៉ុណ្ណោះ​ តែ​វា​ក៏​សម​ល្មម​សម្រាប់​អ្នក​ប្រើប្រាស់​មុខងារ​ទូទៅ និង​មិន​ចង់​ចាយ​វាយ​ប្រាក់​ច្រើន​ទៅ​លើ​ស្មាតហ្វូន​លំដាប់​កំពូល​ដូច​ជា​ Gaxalyត្រកូលS ឬក៏ iPhoneជា​ដើម៕

ប្រែសម្រួល ៖ Leng Kim
ប្រភព ៖

  • Samsung ប្រកាស​បញ្ចេញ​ម៉ូដែល​ថ្មី​មួយ​ទៀត​របស់​ខ្លួន​គឺ Galaxy A9已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/18  Category:បច្ចេកវិទ្យា
Tags: