Pele ៖ ក្រុម​បាល់​ទាត់​ប្រេស៊ីល​អត់​ដែល​ឈ្នះ​មេដាយ​មាស​អូឡាំពិក​ព្រោះ​តែ​ខ្ញុំ​អត់​បាន​ចូល​លេង​

ក្រុមជម្រើសជាតិប្រេស៊ីលគឺជាក្រុមបាល់ទាត់ដ៏ខ្លាំងដែលធ្លាប់ឈ្នះពាន World Cup ដល់ទៅ៥លើក ប៉ុន្តែអ្វីដែលគួរសោកស្ដាយក្រុមបាល់ទាត់នៃប្រទេសដ៏ខ្លាំងមួយនេះមិនធ្លាប់បានឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍អូឡាំពិកនោះទេ ។

យ៉ាងណាកាលពីពេលថ្មីៗនេះអតីតវីរបុរសបាល់ទាត់របស់ជម្រើសជាតិប្រេស៊ីលគឺលោក Pele បាននិយាយទៅកាន់អ្នកកាសែតថាជម្រើសជាតិប្រេស៊ីលមិនធ្លាប់ឈ្នះមេដាយមាសអូឡាំពិកដោយសារតែរូបគាត់អត់បានចូលរួមលេងក្នុងព្រឹត្តិការណ៍នោះ ។

លោក Pele បាននិយាយថា « ក្នុងព្រឹត្តិការណ៍អូឡាំពិកកាលនោះកីឡាករដែលលេងនៅឈុតធំមិនត្រូវអនុញ្ញាតឲ្យចូលរួមលេងឡើយ តែពេលនោះក្នុងវ័យ១៧ឆ្នាំខ្ញុំបានជម្រើសប្រេស៊ីលកោះហៅចូលរួមឈុតធំទៅហើយ ដូចនេះទើបខ្ញុំពុំអាចចូលរួមលេងជាមួយក្រុមក្នុងព្រឹត្តិការណ៍អូឡាំពិកបាននោះទេ ហេតុនេះហើយទើបខ្ញុំតែងតែនិយាយបែបលេងសើចថាដោយសារតែខ្ញុំមិនបានចូលរួមលេងនេះហើយទើបក្រុមបាល់ទាត់ប្រេស៊ីលមិនធ្លាប់ឈ្នះមេដាយមាស » ។

Pele បន្តថា « នៅឆាប់ៗខាងមុខនេះប្រទេសប្រេស៊ីលនឹងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាករអូឡាំពិក ដូចនេះខ្ញុំគិតថាក្រុមបាល់ទាត់ប្រេស៊ីលនឹងជួបសំណាងល្អអាចនឹងឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ » ។

សូមបញ្ជាក់ថាក្រុមបាល់ទាត់ប្រេស៊ីលធ្លាប់ឆ្លងដល់វគ្គផ្ដាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍អូឡាំពិកនេះចំនួន៣លើក ប៉ុន្តែសុទ្ធបរាជ័យដែលធ្វើឲ្យពួកគេទទួលបានត្រឹមតែមេដាយប្រាក់ប៉ុណ្ណោះ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Pele ៖ ក្រុម​បាល់​ទាត់​ប្រេស៊ីល​អត់​ដែល​ឈ្នះ​មេដាយ​មាស​អូឡាំពិក​ព្រោះ​តែ​ខ្ញុំ​អត់​បាន​ចូល​លេង​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/18  Category:កំសាន្ត
Tags: