ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយ​ទឹក​ជំនន់​ត្អូញត្អែរ​ពី​ផល​លំបាក

ប្រជា​ពលរដ្ឋ​ជា​ច្រើន​រយ​គ្រួសារ ដែល​រស់​នៅ​ក្រោម​ខ្សែ​ទឹក ក្នុង​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ និង​ផ្នែក​ខ្លះ​នៃ​ខេត្ត​តាកែវ ត្អូញត្អែរ ពី​ផល​លំបាក នៃ​ទឹក​ជំនន់​នេះ។

ពួកគេ​ត្រូវ​រស់នៅ​ដោយ​ការ​គំរាមកំហែង​ដោយ​ទឹកជំនន់​នេះ អស់​រយៈពេល ២ថ្ងៃ​មក​ហើយ មក​ទល់​ថ្ងៃ​ទី​១៨ តុលា។ ប៉ុន្តែ​ខាង​អាជ្ញាធរ បាន​អះអាង​ថា ទឹក​ជំនន់​ឆ្នាំ​នេះ ពុំ​បណ្ដាល​ឲ្យ​បាត់បង់ អាយុ​ជីវិត​មនុស្ស និង​សត្វ​ពាហនៈ​ទេ ក្រៅ​ពី​ខូចខាត​ផល​ដំណាំ និង គមនាគមន៍​មួយ​ចំនួន។

សូម​រង់ចាំ​ស្ដាប់​សេចក្ដី​រាយការណ៍​នេះ​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​នៅ​យប់​នេះ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។