ប្រេសិត​សហ​ប្រជាជាតិ​ថា សិទ្ធិមនុស្ស​មិន​គំរាមកំហែង​អធិបតេយ្យភាព​ទេ

នៅខណៈដែលគណបក្សប្រជាជនកម្ពុជាកាន់អំណាចប្រឈមមុខនឹងការរិះគន់ពីសាកលលោកទាក់ទិននឹងអ្វីដែលត្រូវមើលឃើញជាទូទៅថា ជាយុទ្ធនាការកាន់តែធំដើម្បីចាប់ដាក់ពន្ធនាគារនិងបំភិតបំភ័យអ្នករិះគន់របស់ខ្លួននោះ ក្រុមមន្ត្រីរដ្ឋាភិបាលក្នុងពេលប៉ុន្មានខែថ្មីៗនេះ ច្រើនតែអំពាវនាវឲ្យប្រទេសក្រៅនានាគោរពកិច្ចការអធិបតេយ្យរបស់ប្រទេសកម្ពុជា។ ចាកចេញពីការប្រជុំជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងក្រុងភ្នំពេញកាលពីថ្ងៃច័ន្ទ ប្រេសិតសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត ហាក់ដូចជាបដិសេធគំនិតដែលថា ប្រទេសផ្តល់ជំនួយកំពុងជ្រៀតជ្រែកកិច្ចការរបស់ប្រទេសកម្ពុជា ដោយសារតែការលើកឡើងនូវកង្វល់សិទ្ធិមនុស្ស។ នៅពេលសួរ ថាតើបានពិភាក្សាអ្វីក្នុងការប្រជុំបិទទ្វារនោះ លោកស្រី ស្មីត បានប្រាប់អ្នកយកព័ត៌មានថា លោកស្រី និងលោក សុខុន បាននិយាយអំពីតួនាទីរបស់លោកស្រី និងសិទ្ធិមនុស្ស ព្រោះវាទាក់ទងនឹងច្បាប់។ ដោយមិនឆ្លើយទៅនឹងសំណួរច្រើនទៀត លោកស្រីបាននិយាយថា “ហើយការពិតនោះ មិនមានទំនាស់គ្នារវាងការគោរពស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ និងការរក្សាការគោរពអធិបតេយ្យភាពកម្ពុជានោះទេ”។ ក្នុងដំណើរទស្សនកិច្ចថ្មីៗរបស់លោកស្រី ជាលើកទី៣របស់លោកស្រីតាំងពីកាន់តួនាទីនេះ លោកស្រី ស្មីត ភាគច្រើនបានទុកឲ្យក្រុមមន្ត្រីរដ្ឋាភិបាលធ្វើការឆ្លើយពន្យល់បន្ទាប់ពីកិច្ចប្រជុំរបស់លោកស្រី។ ទោះជាយ៉ាងនេះក្តី លោកស្រីបាននិយាយថា ស្ថានការណ៍សិទ្ធិមនុស្សបានត្រឹមតែអាក្រក់ទៅៗក្នុងដំណើរទស្សនកិច្ចជាបន្តបន្ទាប់។ ប្រគល់របាយការណ៍ជូនសម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិកាលពីខែមុន លោកស្រីបាននិយាយទាក់ទិននឹងភាពតានតឹងផ្នែកនយោបាយបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា៖ “ភាពធ្ងន់ធ្ងរនៃស្ថានការណ៍នេះមិនអាចមើលស្រាលបានទេ”។ ឆ្លើយតបទៅនឹងការរិះគន់ដ៏ខ្លាំងដែលថ្លែងដោយលោកស្រី ស្មីត និងរាប់សិបប្រទេសនៅក្រុមប្រឹក្សាសន្តិសុខ លោក នៃ សំអុល ឯកអគ្គរាជទូតកម្ពុជាប្រចាំអង្គការសហប្រជាជាតិ […]

The post ប្រេសិត​សហ​ប្រជាជាតិ​ថា សិទ្ធិមនុស្ស​មិន​គំរាមកំហែង​អធិបតេយ្យភាព​ទេ appeared first on The Cambodia Daily.