ធនាគារអភិវឌ្ឍន៍ អាស៊ីផ្ដល់កម្ចី៤៥ លានដុល្លារជួយវិស័យ អប់រំនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍ អាស៊ីផ្ដល់កម្ចី៤៥ លានដុល្លារជួយវិស័យ អប់រំនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តផ្ដល់ ប្រាក់កម្ចីចំនួន៤៥លានដុល្លារអាមេរិកដើម្បីលើកកម្ពស់ការ ទទួ លបានការអប់រំប្រកបដោយគុណភាពនៅកម្រិតមធ្យមសិក្សានៅកម្ពុជា។តាមសេចក្ដីប្រកាសចេញផ្សាយកាលពីថ្ងៃច័ន្ទម្សិលមិញបញ្ជាក់ថាធនាគារ ADB នឹងជួយគាំទ្រដល់រដ្ឋាភិបាល កម្ពុជា តាមរយៈកម្មវិធីអភិវឌ្ឍន៍វិស័យអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិហៅកាត់ថា “USESDP” ដើម្បីឲ្យកម្ពុ ជា អាចទទួលបានការអប់រំប្រកបដោយប្រសិទ្ធិភាពក្នុងកម្រិតមធ្យមសិក្សាទុតិយភូមិ ឬថ្នាក់វិទ្យាល័យ បង្កើនគុណ ភាពធនធានមនុស្សធានានិរន្ដរភាពការអភិវឌ្ឍន៍សេដ្ឋកិច្ច និងបង្កើនភាពប្រកួតប្រជែងក្នុងប្រទេសកម្ពុជា។

ក្នុងសេចក្ដីប្រកាសនោះដែរ លោក Samiuela Tukuafu នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជាបានគូស បញ្ជាក់ថាកម្មវិធីនេះនឹងគាំទ្រដល់ការធ្វើកំណែទម្រង់ សំដៅបង្កើនប្រសិទ្ធភាពនៃការអប់រំនៅថ្នាក់វិទ្យាល័យ ដោយលោកថាវានឹងឆ្លើយតបតម្រូវការពលករជំនាញដែលកំពុងកើនឡើងក្នុងទីផ្សារការងារ។លោកបន្ថែម ទៀតថាកម្ចីនេះនឹងជួយដល់សិស្សមកពីតាមបណ្ដាខេត្តដែលកំពុងជួបប្រទះការលំបាកអាចទទួលបានការ អប់រំនៅកម្រិតមធ្យមសិក្សាប្រកបដោយគុណភាព។

ធនាគារអភិវឌ្ឍន៍អាស៊ីក៏បានកំណត់វិធានការជាក់លាក់មួយចំនួន គឺការពង្រីកសម្ភារៈរូបវ័ន្ដសម្រាប់ការអប់រំ កម្រិតមធ្យមសិក្សាទុតិយភូមិ ដូចជា មន្ទីរពិសោធន៍វិទ្យាសាស្ដ្រ និងការបំពាក់សម្ភាៈសម្រាប់សិក្សាពីបច្ចេកវិទ្យា ព័ត៌មាន និងសារគមនាគមន៍ រួមទាំងបរិក្ខារ និងសង្ហារិមផ្សេងទៀតចំនួន១២មុខ។ ជាពិសេសក៏មានអាហារូបក រណ៍សម្រាប់សិស្សថ្នាក់ទី១២ ដែលសិក្សាលើមុខវិជ្ជាវិទ្យាសាស្ដ្រ និងគរុសិស្ស និងកំពុងរៀនក្នុងកម្មវិធីបណ្ដុះ បណ្ដាលដំបូងផ្ដោតលើមុខវិជ្ជាវិទ្យាសាស្ដ្រ និងគណិតវិទ្យា។

អ្នកវិភាគបានចាត់ទុកការផ្ដល់ប្រាក់កម្ចីនេះជារឿងល្អប្រសើរ ប៉ុន្តែទទូចឲ្យរដ្ឋាភិបាលចេះប្រើឲ្យចំតម្រូវការចាំ បាច់ ដូចជា កសាងហេដ្ឋារចនាសម្ព័ន្ធ សេវាសាធារណៈ និងជួយដល់សាលារៀនក្នុងសហគមន៍ក្រីក្រជាដើម។

លោក សន ជ័យ អ្នកសម្របសម្រួលនៃបណ្តាញរួបរួមដើម្បីគណនេយ្យភាពសង្គម នៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ប្រចំាកម្ពុជា បានឲ្យដឹងដូច្នេះថា៖ «វានឹងជួយបាន បើសិនជាការប្រើប្រាស់ថវិការកម្ចីហ្នឹង យកទៅចំគោលដៅ។ ជាពិសេសគោលដៅនោះ គឺសំដៅលើភាពចាំបាច់ ឬតម្រូវការចាំបាច់ ដែលត្រូវការក្នុងកម្រិតសាលារៀន។ យើ ងឃើញថាការរៀនសូត្រសព្វថ្ងៃរបស់សិស្ស ហាក់បីដូចជានៅមានការខ្វះខាតផ្នែកហេដ្ឋារចនាសម្ព័ន្ធ មធ្យោ បាយសម្រាប់ការរៀនសូត្រ ដូចជា បណ្ណាល័យ សេវាផ្សេងៗ ដូចជា បន្ទប់ទឹក បង្គន់ អនាម័យ និងកន្លែងលេង ជាដើម»។

ក្រៅពីនេះ លោកក៏ទទូចឲ្យរដ្ឋាភិបាលប្រើកម្ចីនេះដោយមានគណនេយ្យភាព និងតម្លាភាពផងដែរ។ លោកថា៖ «ជាការប្រើប្រាស់ថវិការមួយ ដោយយន្ដការតម្លាភាព ហើយនិងមានគណនេយ្យភាព។ បានន័យថាបើវាមាន ថវិការហ្នឹងវាមិនបាត់ទេ ហើយក៏វាមានការប្រើប្រាស់ចំគោលដៅ»។ គួរបញ្ជាក់ថាក្នុងរយៈពេល១៥ឆ្នាំចុង ក្រោ យនេះ ធនាគារ ADB បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យអប់រំ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅ កម្ពុជា៕

ប្រភព ៖ vodhotnews

Loading...

  • ធនាគារអភិវឌ្ឍន៍ អាស៊ីផ្ដល់កម្ចី៤៥ លានដុល្លារជួយវិស័យ អប់រំនៅកម្ពុជា已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/10/18  Category:ជីវិតនិងសង្គម
Tags: