នូវែល​សេ​ឡង់ អនុញ្ញាត​ឲ្យ​នាវា​ចម្បាំង​អាមេរិក ចូល​ចត​ជា​លើក​ដំបូង បន្ទាប់​ពី​បាន​ធ្វើការ​ហាម​ឃាត់ ជា​ច្រើន​ទសវត្សរ៍

នូវែល​សេ​ឡង់ អនុញ្ញាត​ឲ្យ​នាវា​ចម្បាំង​អាមេរិក ចូល​ចត​ជា​លើក​ដំបូង បន្ទាប់​ពី​បាន​ធ្វើការ​ហាម​ឃាត់ ជា​ច្រើន​ទសវត្សរ៍
(វែលីងតោន)៖ នាវាចម្បាំងអាមេរិក «Sampson» ត្រូវបានអនុញ្ញាតឲ្យចូលចតនៅកំពង់ផែ នៃប្រទេសនូវែលសេឡង់ នៅខែក្រោយនេះ ដែលវានឹងក្លាយជាការធ្វើដំណើរមកកាន់ ប្រទេសនេះជាលើកទី១ ដោយនាវាចម្បាំងអាមេរិក ចាប់តាំងតែពីប្រជាជាតិនៅតំបន់ប៉ាស៊ីហ្វិក មួយនេះ បានចេញច្បាប់ប្រឆាំងនឹងអាវុធនុយក្លែអ៊ែរ កាលពី៣០ឆ្នាំមុន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នាព្រឹកថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០១៦។

នាវាចម្បាំងដែលបំពាក់ ដោយមីស៊ីលប្រដេញ របស់សហរដ្ឋអាមេរិក នឹងមកចូលរួមក្នុងពីធី រំលឹកខួបទី ៧៥ឆ្នាំ នៃកងទ័ពជើងទឹករបស់ប្រទេសនូវែលសេឡង់ ចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី២២ ខែវិច្ឆិកា បន្ទាប់ពីនាយករដ្ឋមន្រ្តីនូវែលសេឡង់ លោក Jonh Key បានអនុញ្ញាតឲ្យ នាវាអាមេរិកមួយនេះ ធ្វើការចូលចតនៅក្នុងទឹកដីនៃប្រទេសរបស់លោក។

គួរបញ្ជាក់ថា នៅក្រោមច្បាប់ប្រឆាំងនឹងអាវុធនុយក្លេអ៊ែរ នៃប្រទេសនូវែលសេឡង់ លោកនាយករដ្ឋមន្រ្តី នឹងសេចក្តីអនុញ្ញាត លុះត្រាតែលោកជឿជាក់ថា គ្រប់នាវាយោធា របស់បរទេស ដែលចូលមកកាន់ទឹកដីនៃប្រទេស នូវែលសេឡង់ មិនមានបំពាក់អាវុធនុយក្លេអ៊ែរ នោះឡើយ។ ចំណែកឯនៅពាក់កណ្តាលទសវត្សរ៍ទី ៨០ វិញ រដ្ឋាភិបាលនៃប្រទេស នូវែលសេឡង់ នៅកាលនោះ បានប្រកាសដាក់បំរាមហាមឃាត់ ទាំងនាវាដែលដើរដោយថាមពល នុយក្លេអ៊ែរ និងនាវាណាដែលបំពាក់ដោយអាវុធនុយក្លេអ៊ែរ៕

ប្រភព៖ khmertalking, Radionz

Loading...

  • នូវែល​សេ​ឡង់ អនុញ្ញាត​ឲ្យ​នាវា​ចម្បាំង​អាមេរិក ចូល​ចត​ជា​លើក​ដំបូង បន្ទាប់​ពី​បាន​ធ្វើការ​ហាម​ឃាត់ ជា​ច្រើន​ទសវត្សរ៍已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/18  Category:ជីវិតនិងសង្គម
Tags: