លើ​ផែនដី​នេះ មាន​តែ​ប្រទេស​១០​ប៉ុណ្ណោះ​ដែល​គ្មាន​ជម្លោះ

របាយការណ៍ថ្មីមួយចេញផ្សាយដោយវិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាពបង្ហាញថា មកទល់ពេលនេះ ផែនដីមានប្រទេសតែ១០ប៉ុណ្ណោះ ដែលជៀសផុតជម្លោះ ខណៈដែលអាមេរិកស្ថិតនៅលេខរៀងមិនសូវល្អសោះ ក្នុងចំណោមប្រទេសដែលមានសន្តិភាព ។

លើ​ផែនដី​នេះ មាន​តែ​ប្រទេស​១០​ប៉ុណ្ណោះ​ដែល​គ្មាន​ជម្លោះ

យោងតាមរបាយការណ៍របស់ Global Peace Index សម្រាប់ឆ្នាំ២០១៦នេះ មានប្រទេសតែ១០ប៉ុណ្ណោះ ដែលជៀសផុតពីការមានជម្លោះ ក្នុងនោះមាន បុតស្វាន់ណា, ឈីលី, កូស្តារីកា, ជប៉ុន, ម៉ូរីស, ប៉ាណាម៉ា, កាតារ, ស្វីស, អ៊ុយរុយហ្គាយ និង វៀតណាម ។
លើ​ផែនដី​នេះ មាន​តែ​ប្រទេស​១០​ប៉ុណ្ណោះ​ដែល​គ្មាន​ជម្លោះ
រីឯអ៊ីស្លង់ (Iceland) វិញ គឺជាប្រទេសដែលស្ថិតនៅក្នុងលំដាប់ខ្ពស់បំផុត ក្នុងចំណោមប្រទេសដែលមានសន្តិភាពជាងគេទាំង១០ តាមក្រោយដោយដាណឺម៉ាក អូទ្រីស នូវែលហ្សេឡង់ ព័រទុយហ្គាល់ សាធារណរដ្ឋឆេក ស្វីស កាណាដា ជប៉ុន និងស្លូវើនៀ ខណៈដែលអាមេរិកស្ថិតក្នុងលេខរៀងទី១០៣ ក្នុងចំណោមប្រទេសទាំង១៦៣ ។
លើ​ផែនដី​នេះ មាន​តែ​ប្រទេស​១០​ប៉ុណ្ណោះ​ដែល​គ្មាន​ជម្លោះ
ចំណែកក្រុមប្រទេសស្ថិតនៅតំបន់មជ្ឈិមបូព៌ាវិញ វាបានក្លាយជាតំបន់ដែលមានស្ថានភាពអាក្រក់បំផុត ហើយសង្គ្រាមស៊ីវិលនៅស៊ីរី ធ្វើឲ្យប្រទេសនេះស្ថិតនៅក្នុងចំណាត់ថ្នាក់ស្ទើរតែបាតតារាង ពោលគឺស៊ីរីនៅលើតែប្រទេសមួយចំនួនប៉ុណ្ណោះ ដូចជាស៊ូដង់ខាងត្បូង អ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន សូម៉ាលី យេមែន សាធារណរដ្ឋអាហ្វ្រិកកណ្ដាល អ៊ុយក្រែន ស៊ូដង់ និងលីប៊ី ៕
ប្រភព ៖ kqube

Loading...