ទឹកជំនន់នៅតែបន្តវាយឡុកចូលជាយរាជធានីភ្នំពេញ

ទឹកជំនន់នៅតែបន្តវាយឡុកចូលជាយរាជធានីភ្នំពេញ

ទឹកជំនន់នៅតែបន្តវាយឡុកចូលជាយរាជធានីភ្នំពេញ បណ្តាលឲ្យផ្ទះប្រជាជនរាប់រយខ្នងត្រូវទឹកលិច ក្នុងនោះក៏មានវត្តអារាមផងដែរ។ លើសពីនេះទៀត កសិដ្ឋានចិញ្ចឹមជ្រូកមួយចំនួននៅតាមផ្លូវជាតិលេខ៤ ក៏ត្រូវទឹកជន់លិចត្រឹមចង្កេះ ធ្វើឲ្យម្ចាស់កសិដ្ឋានប្រញាប់ជម្លៀសជ្រូកចេញពីទ្រុងយ៉ាងបន្ទាន់។ចំណែក កំណាត់ផ្លូវជាតិលេខ ៣ លេខ ៤ និង៥ ទឹកបានហូកាត់ផ្លូវ កន្លែងខ្លះត្រឹមកំភួនជើង។

មកដល់ថ្ងៃអង្គារនេះ នៅមិនទាន់មានរបាយការណ៍ពីអាជ្ញាធរប៉ាន់ស្មានពីទំហំខូចខាតនៅឡើយ។ប្រជាពលរដ្ឋនិយាយថា ទឹកជំនន់នេះ មកពីការបើកទំនប់ទឹក បន្ទាប់ពីមានភ្លៀងខ្លាំង ធ្វើឱ្យទឹកស្ទឹងព្រែកត្នោត  ហក់ឡើងខ្ពស់ រហូតដល់ជន់លិចសង្កាត់ចំនួន៦ ក្នុងខណ្ឌដង្កោ ដែលនៅជាប់ស្ទឹងនោះ ។ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ភ្លៀងធ្លាក់ ជាប់ៗគ្នា បានបង្កឲ្យមានជំនន់ទឹកភ្លៀង នៅភាគខាងត្បូងខេត្តកំពង់ស្ពឺ ខណៈទឹកជំនន់ស្ទឹងព្រែកត្នោត កំពុងធ្វើឲ្យប៉ះពាល់ដល់ទំនប់សណ្ដរ៕

ប្រភព ៖ vodhotnews

Loading...

  • ទឹកជំនន់នៅតែបន្តវាយឡុកចូលជាយរាជធានីភ្នំពេញ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/18  Category:កំសាន្ត
Tags: