អ្នក​ជេរ​ប្រ​មាថ​ស្តេច​ថៃ​ទូ​ទាំង​ពិភព​លោក នឹង​ត្រូវ​រដ្ឋាភិបាល​លោក ប្រាយុទ្ធ ស្នើ​សុំ​ធ្វើ​បត្យា​ប័ន ​បញ្ជូន​ខ្លួន​មក​ទទួល​ទោស​នៅ ប្រទេស​ថៃ

អ្នក​ជេរ​ប្រ​មាថ​ស្តេច​ថៃ​ទូ​ទាំង​ពិភព​លោក នឹង​ត្រូវ​រដ្ឋាភិបាល​លោក ប្រាយុទ្ធ ស្នើ​សុំ​ធ្វើ​បត្យា​ប័ន ​បញ្ជូន​ខ្លួន​មក​ទទួល​ទោស​នៅ ប្រទេស​ថៃ

(បាងកក)៖ រដ្ឋាភិបាលយោធាថៃនៅថ្ងៃអង្គារនេះ បានប្រកាសថា ខ្លួននឹងស្នើសុំដល់បណ្ដា ប្រទេសនានាទូទាំងពិភពលោក ក្នុងការធ្វើបត្យាប័នចំពោះជនសង្ស័យទំាងឡាយណា ដែលបានជាប់ពាក់ព័ន្ធនឹងទង្វើ ឬក៏ការប្រើពាក្យជេរប្រមាថ ដល់ព្រះជេស្ដានៃព្រះបាទ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) ដែលបានសោយទិវង្គតក្នុងព្រះជន្មាយុ ៨៨ ព្រះវស្សា កាលពីសប្ដាហ៍មុន។ នេះបើតាម Channel News Asia ចេញផ្សាយនៅរសៀល ថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០១៦។

ថ្លែងប្រាប់អ្នកសារព័ត៌មាននានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ លោក Paiboon Koomchaya បាន និយាយថា « យើងនឹងស្នើសុំកិច្ចសហប្រតិបត្តិការ ពីបណ្ដាប្រទេសជាមិត្ត និង ប្រទេសដទៃៗ ទៀត ឱ្យធ្វើបត្យាប័ន បញ្ជូនខ្លួនរាល់ជនសង្ស័យទំាងឡាយណា ជាប់ទាក់ទិននឹងការជេរប្រមាថ លើព្រះមហាក្សត្រ ហើយយើងក៏សង្ឃឹមដែរថា ពួកគេនឹងយល់ថាប្រជាជនថៃ ទំាងអស់ មិនអាចទទួលយកបានឡើយ ចំពោះការប្រមាថលើព្រះជេស្ដាព្រះអង្គ»។

ដោយឡែក កាលពីសប្ដាហ៍មុន រដ្ឋាភិបាលយោធាថៃ ក៏បានជម្រុញឲ្យប្រជាជនថៃរាយការណ៍ ពីករណីជេរប្រមាថព្រះមហាក្សត្រដល់អាជ្ញាធរ និង ថែមទំាងបានស្នើឱ្យក្រុមហ៊ុន ឬអ្នក ផ្គត់ផ្គង់សេវាកម្ម Internet ឃ្លំាមើលរាល់សកម្មភាពប្រមាជទំាងនេះ ដែលអាចនឹងប្រឈមមុខ ការជាប់ពន្ធនាគារ យ៉ាងតិច១៥ឆ្នាំ តាមច្បាប់របស់ប្រទេសថៃ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ បុរសម្នាក់រស់នៅក្នុងខេត្ត Chonburi ត្រូវបានក្រុមមនុស្ស ជាច្រើននាក់ព្រួតគ្នាវាយយ៉ាងដំណំដោយចោទថា បុរសរូបនេះបានប្រមាថដល់ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត ហើយមិនតែប៉ុណ្ណោះ ពួកគេបានបង្ខំឲ្យគាត់លុតជង្គង់ និង សូមទោស នៅចំពោះមុខរូបថតព្រះមហាក្សត្រព្រមទំាងបង្ខំឲ្យនិយាយថា« ខ្ញុំស្រឡាញ់ព្រះមហាក្សត្រ» ថែមទៀត។

ចំណែកឯកាលពីថ្ងៃចន្ទ ម្សិលមិញ ស្រ្តីម្នាក់ក៏ត្រូវបានគេវាយដំផងដែរ ដោយសាររឿងប្រមាថ ព្រះជេស្ដាស្តេចថៃ ដោយក្រុមមនុស្សក្នុងឃ្លីបវីដេអូមួយ បានស្រែកថា«តើអ្នកឯងអាចជេរ ប្រមាថព្រះអង្គ បានយ៉ាងដូចម្ដេច? អ្នកមិនគួរកើតមកនៅលើផែនដីនេះទេ !»៕

Khmertalking

Loading...

  • អ្នក​ជេរ​ប្រ​មាថ​ស្តេច​ថៃ​ទូ​ទាំង​ពិភព​លោក នឹង​ត្រូវ​រដ្ឋាភិបាល​លោក ប្រាយុទ្ធ ស្នើ​សុំ​ធ្វើ​បត្យា​ប័ន ​បញ្ជូន​ខ្លួន​មក​ទទួល​ទោស​នៅ ប្រទេស​ថៃ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/18  Category:ជីវិតនិងសង្គម
Tags: