ព្រះសព​ស្តេច​ថៃ នឹង​ត្រូវ​តម្កល់​នៅ​ក្នុង​មឈូស ធ្វើ​ពី​ឈើ​ម៉ៃ​សាក់​អាយុ ១០០ឆ្នាំ ​ស្រោប​ដោយ​មាស​សុទ្ធ​ពី​លើ

(បាងកក)៖ សារព័ត៌មានអនឡាន របស់ថៃ kaijeaw បានចេញផ្សាយនៅថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០១៦ នេះថា មឈូស ដែលនឹងត្រូវតម្កល់ព្រះសព របស់ព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត ត្រូវបានច្នៃឡើងពីឈើម៉ៃសាក់ អាយុកាល ១០០ឆ្នាំដ៏មានតម្លៃ និងស្រោបទៅ ដោយមាសសុទ្ធពីលើតួមឈូសទាំងមូលតែម្តង។

ពុំមានប្រភពណាមួយ បញ្ជាក់ពីតម្លៃនៃការផលិតមឈូសនេះឡើយ ប៉ុន្តែសារព័ត៌មានខាងលើ បានបញ្ជាក់ថា មឈូស សម្រាប់តម្កល់ព្រះសពព្រះមហាក្សត្រ ត្រូវបានព្រះបរមរាជវាំងថៃ គិតគូ ខ្លាំងបំផុត ទាំងទៅលើគុណភាព រចនាបទ និងតម្លៃ ដើម្បីឲ្យសក្តិសមបំផុតសម្រាប់ដាក់តម្កល់ ព្រះសពព្រះមហាក្សត្រ ដែលប្រជាជាតិថៃទាំងមូល គោរពស្រឡាញ់ ស្មើនឹងជីវិត៕
ព្រះសព​ស្តេច​ថៃ នឹង​ត្រូវ​តម្កល់​នៅ​ក្នុង​មឈូស ធ្វើ​ពី​ឈើ​ម៉ៃ​សាក់​អាយុ ១០០ឆ្នាំ ​ស្រោប​ដោយ​មាស​សុទ្ធ​ពី​លើ

ព្រះសព​ស្តេច​ថៃ នឹង​ត្រូវ​តម្កល់​នៅ​ក្នុង​មឈូស ធ្វើ​ពី​ឈើ​ម៉ៃ​សាក់​អាយុ ១០០ឆ្នាំ ​ស្រោប​ដោយ​មាស​សុទ្ធ​ពី​លើ

ព្រះសព​ស្តេច​ថៃ នឹង​ត្រូវ​តម្កល់​នៅ​ក្នុង​មឈូស ធ្វើ​ពី​ឈើ​ម៉ៃ​សាក់​អាយុ ១០០ឆ្នាំ ​ស្រោប​ដោយ​មាស​សុទ្ធ​ពី​លើ

Khmertalking

Loading...

  • ព្រះសព​ស្តេច​ថៃ នឹង​ត្រូវ​តម្កល់​នៅ​ក្នុង​មឈូស ធ្វើ​ពី​ឈើ​ម៉ៃ​សាក់​អាយុ ១០០ឆ្នាំ ​ស្រោប​ដោយ​មាស​សុទ្ធ​ពី​លើ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/18  Category:ជីវិតនិងសង្គម
Tags: