ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ អាជ្ញាធរភ្នំពេញ ពង្រាយបង្គន់អនាម័យជាង ៤០០បង្គន់

ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ អាជ្ញាធរភ្នំពេញ ពង្រាយបង្គន់អនាម័យជាង ៤០០បង្គន់
ភ្នំពេញ៖ បង្គន់អនាម័យចំនួន ៤២២ បង្គន់ ត្រូវបានអង្គភាពជំនាញ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ រៀបចំដាក់ពង្រាយទៅតាមគោលដៅដែលបាន កំណត់ដើម្បីត្រៀមទទួល និងជួយសម្រួលដល់ប្រជាពលរដ្ឋដែលអញ្ជើញចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០១៦នេះ ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី១៨ តុលាថា ក្នុងព្រះរាជពិធីបុណ្យអំទូកខាងមុខនេះមន្ទីរបានត្រៀមរៀបចំដាក់បង្គន់អនាម័យពង្រាយនៅ តាម ដងផ្លូវសាធារណៈ និងតំបន់ជុំវិញមាត់ទន្លេទាំងត្រើយខាងលិច និងខាងកើត ពិសេសនៅតាមសួនច្បារ នានាដើម្បីទទួលប្រជាពលរដ្ឋដែលអញ្ជើញមកទស្សនានិងកម្សាន្ត។ លោកបន្តថា បង្គន់អនាម័យដែលត្រៀម ដាក់ពង្រាយនោះមានចំនួន៤២២បង្គន់ ក្នុងនោះមានបង្គន់ថ្មដែលមានស្រាប់ បង្គន់ចល័ត និងបង្គន់ជីកដីដែល ត្រូវបានដាក់ពង្រាយនៅសួននានា និងបង្គន់ជីករណ្តៅសម្រាប់កីឡាករអុំទូកនៅជ្រោយចង្វាត្រើយខាងកើត មានចំនួន២០០បង្គន់ផងដែរ ។

លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា ក្រៅពីរៀបចំបង្គន់អនាម័យខាងលើនេះ មន្ទីរក៏បានដាក់ពង្រាយប្រព័ន្ធភ្លើង ចម្រុះពណ៌នៅតាមដើមឈើ និងបង្គោលភ្លើងសម្រាប់លម្អ និងបំភ្លឺក្នុងរាជធានីឱ្យបានច្រើនថែមទៀត ដើម្បី ជួយលើកសោភណ្ឌភាពទីក្រុងឱ្យស័ក្តិសមនឹងព្រះរាជពិធី និងតាមផែនការណែនាំរបស់គណៈកម្មាធិការជាតិ រៀបចំបុណ្យក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ។

ចំណែកលោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិរាជធានីភ្នំពេញបានឱ្យដឹងថា ព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០១៦នេះ អង្គភាពរបស់លោក បានរៀបចំកម្លាំង ប្រចាំការសម្រាប់បោសសម្អាត និងប្រមូលសំរាមតាមសួនច្បារមានចំនួន២៩០នាក់ ដោយចាប់ផ្តើមបោស សម្អាតចាប់ពីម៉ោង១១យប់រហូតដល់ម៉ោង៨ព្រឹក ដោយបានត្រៀមសម្ភារគ្រប់គ្រាន់រួចហើយ ។ លោកបាន បន្តថា អង្គភាព បានត្រៀមកម្មករសម្រាប់បោសសម្អាតមានចំនួន១៧៧នាក់ រថយន្ត០៧គ្រឿង កម្មករសម្អាត បង្គន់៣០នាក់ និងសន្តិសុខសួនមានចំនួន២០នាក់ផងដែរ ។

សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំនេះ មានរយៈពេល៣ថ្ងៃ ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១៣-១៤ និងថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០១៦ ៕

Nokorwatnews

Loading...

  • ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ អាជ្ញាធរភ្នំពេញ ពង្រាយបង្គន់អនាម័យជាង ៤០០បង្គន់已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/18  Category:ជីវិតនិងសង្គម
Tags: