អំពើហិង្សានៅក្នុងមន្ទីរឃុំឃាំងប្រេស៊ីលស្លាប់២៥នាក់

អំពើហិង្សានៅក្នុងមន្ទីរឃុំឃាំងប្រេស៊ីលស្លាប់២៥នាក់

សាច់ញាតិជាង១០០នាក់ដែលបានទៅ សួរសុខទុក្ខត្រូវបានចាប់ខ្លួនធ្វើជាចំណាប់ខ្មាំង, អ្នកទោស២៥នាក់ស្លាប់ដោយសារតែការវាយប្រហារគ្នារវាងក្រុមជនល្មើស២ក្រុមនៅក្នុងមន្ទីរឃុំឃាំង។ នៅក្នុងការវាយ ប្រហារគ្នានោះធ្វើឲ្យអ្នកទោសមួយចំនួនត្រូវកាត់ក្បាលនិងដុតទាំងរស់។

អំពើហិង្សាគួរឲ្យរន្ធត់នេះបានកើតឡើង ក្នុងម៉ោងអនុញាតឲ្យសាច់ញាតិចូលទៅសួរសុខទុក្ខអ្នកជាប់ឃុំកាលពីថ្ងៃទី១៦ ខែ តុលា ស្ថិតនៅក្នុងមន្ទីឃុំឃាំង Agricola De Monte Cristo ក្នុងទីក្រុង Boa Vista ។ អ្នកទោសមួយក្រុមបានរត់ចូលទៅកន្លែងម្ខាងទៀតរបស់គូបដិបក្ខបណ្តាលឲ្យមានការវាយប្រហារគ្នាកើតឡើងដោយកាប់ សម្លាប់គ្នាយ៉ាងព្រៃផ្សៃបំផុត។ ក្រុមអ្នកទោសបានប្រើប្រាស់កាំបិទនិងដំបូងក្នុងការវាយប្រហារគ្នា។

ក្នុងចំណោមអ្នកទោសសា្លប់មាន៧ នាក់ត្រូវបានកាត់ក្បាល និង៦នាក់ត្រូវដុត ទាំងរស់។ អ្នកដែលចូលទៅសួរសុខទុក្ខប្រមាណ១០០នាក់ភាគច្រើនជាស្ត្រីដែលជាប្រពន្ធត្រូវចាប់ធ្វើជាចំណាប់ខ្មាំងក្រោយ មកក៏បានរំដោះចេញដោយសុវត្ថិភាព។

មន្ទីរឃុំឃាំង Agricola De Monte Cristo ស្ថិតនៅជាប់ព្រំដែនប្រទេសវេណេហ៊្សុយអេឡាដែលបានសាងសង់ឡើង សម្រាប់ដាក់អ្នកទោសប្រមាណ៧៤០នាក់ ប៉ុន្តែទីនោះបានដាក់អ្នកទោសរហូតដល់ ១.៤០០នាក់។

ការដាក់អ្នកទោសលើសចំនួនតែងតែកើតមានឡើងនៅក្នុងប្រទេសប្រេសស៊ីល។

អំពើហិង្សា និងការហែកគុករត់ចេញបានកើតឡើងជាញឹកញាប់ផងដែរ។ លើសពីនេះទៅទៀតមន្ទីរឃុំឃាំងមួយចំនួនត្រូវ បានក្រុមជនល្មើសទិញសិទ្ធិគ្រប់គ្រងដោយ សារតែអំពើពុករលួយ៕ ម៉ែវ សាធី

Nokorwatnews

Loading...

  • អំពើហិង្សានៅក្នុងមន្ទីរឃុំឃាំងប្រេស៊ីលស្លាប់២៥នាក់已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/18  Category:ជីវិតនិងសង្គម
Tags: