៣ កន្លែង​ក្នុង​ចំណោម​កន្លែង​ជា​ច្រើន​​​ដែល​គេ​ជឿ​ថា​ជាច្រកទ្វា​ទៅ​កាន់​ឋាន​នរក

បើទោះបីជាវិទ្យាសាស្ត្ររីកចម្រើនយ៉ាងណាក្ដី អបិយជំនឿទាក់ទងទៅនឹងព្រាយ បិសាច ឋានសួគា ឬ ឋាននរក នៅតែមាននៅក្នុងផ្នត់គំនិតនៃប្រជាជនជាច្រើននៅទូទាំងពិភពលោក ។

ដោយសារការមានជំនឿបែបនេះហើយ ប្រជាជនខ្លះជឿថា ច្រកទ្វាទៅកាន់ឋាននរកពិតជាមាននៅលើផែនដីនេះមែន ហើយវាមាននៅជាច្រើនកន្លែងជុំវិញពិភពលោក ដែលវាអាស្រ័យទៅលើអបិយជំនឿរបស់ជនជាតិនីមួយៗ ។ ខាងក្រោមនេះគឺជាកន្លែងទាំង ៣ ដែលគេជឿថាវាជាច្រកទ្វានៃឋាននរក ៖

1ច្រកទ្វារទាំង ៧នៃឋាននរកស្ថិតនៅក្នុងក្រុង HELLAM, រដ្ឋ PENNSYLVANIA សហរដ្ឋអាមេរិក

៣ កន្លែង​ក្នុង​ចំណោម​កន្លែង​ជា​ច្រើន​​​ដែល​គេ​ជឿ​ថា​ជាច្រកទ្វា​ទៅ​កាន់​ឋាន​នរក

មានពាក្យដំណាលតៗគ្នាថា នៅក្នុងព្រៃស្ថិតក្នុងទីក្រុងនេះ មានក្លោងទ្វាទៅកាន់ឋាននរកចំនួន ៧ ហើយបើយោងតាមសៀវភៅទេវកថាមួយដែលនិយាយពីព្រៃមួយនេះបានឲ្យដឹងថា នៅពេលនរណាម្នាក់បានឆ្លងកាត់ខ្លោងទ្វាទាំង ៧ នេះ ពួកគេនឹងចូលទៅកាន់ឋាននរក ប៉ុន្តែនៅពេលថ្ងៃមានខ្លោងទ្វាតែមួយប៉ុណ្ណោះដែលបង្ហាញខ្លួន។

2CHINOKIE JIGOKU ស្ថិតក្នុងទីក្រុង BEPPU ប្រទេសជប៉ុន

៣ កន្លែង​ក្នុង​ចំណោម​កន្លែង​ជា​ច្រើន​​​ដែល​គេ​ជឿ​ថា​ជាច្រកទ្វា​ទៅ​កាន់​ឋាន​នរក

CHINOKIE JIGOKU គឺជាស្រះទឹកដែលមានទឹកពណ៌ក្រហម ដែលអ្នកខ្លាំងបានហៅវាថា “ស្រះឈាមនៃឋាននរក” ប្រជាជនជប៉ុនមួយចំនួនមានជំនឿថា ទីនេះគឺជាក្លោងទ្វាឋាននរក ហើយទឹកនៅក្នុងស្រះមួយនេះត្រូវបានហូរចេញមកពីឋាននរក ។ កាលពីអតីតកាល ស្រះមួយនេះត្រូវបានកត់ត្រាថា វាមានសីតុណ្ហភាពរហូតទៅ ៧៨ អង្សា ហើយស្រះមួយនេះធ្លាប់ត្រូវបានគេប្រើប្រាស់សម្រាប់ធ្វើទារុណកម្មអ្នកទោស និងជាកន្លែងសម្រាប់ស្ងោរអ្នកទោសទាំងរស់ផងដែរ។

3រូងភ្នំ ACTUN TUNICHIL MUKNAL នៅក្នុងភ្នំ TAPIR ប្រទេស បេលីហ្ស

៣ កន្លែង​ក្នុង​ចំណោម​កន្លែង​ជា​ច្រើន​​​ដែល​គេ​ជឿ​ថា​ជាច្រកទ្វា​ទៅ​កាន់​ឋាន​នរក

ជនជាតិម៉ាយ៉ានមានជំនឿថារូងភ្នំមួយនេះគឺជាខ្លោងទ្វាទៅកាន់ Xibalba ដែលជាឋាននរករបស់ពួកគេ ហើយក្មេងស្រីអាយុ ១៨ ឆ្នាំម្នាក់ដែលគេចាត់ទុកថាជា “Crystal Maiden” ដែលនាងបានជឿជាក់ថា កន្លែងនៅគឺជាកន្លែងដែលនាងត្រូវបានគេសម្លាប់កាលពីជាង ១០០០ ឆ្នាំមុន ដើម្បីបូជាទៅដល់ “ព្រះនៃសេចក្ដីស្លាប់” ឬ Death Gods ។

 

  • ៣ កន្លែង​ក្នុង​ចំណោម​កន្លែង​ជា​ច្រើន​​​ដែល​គេ​ជឿ​ថា​ជាច្រកទ្វា​ទៅ​កាន់​ឋាន​នរក已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/10/18  Category:ជីវិតនិងសង្គម
Tags: