ទិដ្ឋភាពខួបកំណើតរបស់ ហេង កែវនីតា មានស្ទីលឃ្យូដៗប្លែកៗ!

6 Videos


ទំនាក់ទំនងរវាង យឹម ណារ៉ា និង ហេង កែវនីតា កាន់តែស្និទ្ធស្នាលនឹងគ្នាខ្លាំងឡើង ទោះបីជាអ្នកទាំងពីរព្យាយាមបដិសេធពីទំនាក់ទំនងដ៏ស្និទ្ធស្នាលនេះក្តី រាល់ពេលមានពិធីជួបជុំម្តងៗអ្នកទាំងពីរតែងតែមានវត្តមានរួមគ្នាជានិច្ច ។ជាក់ស្តែងនៅក្នុងថ្ងៃខួបកំណើតរបស់ ហេង កែវនីតា កាលពីថ្ងៃទី ១៦ ខែតុលា ដែលនាងបានធ្វើរួមគ្នាជាមួយភរិយា របស់លោក ជា សុណ្ណារិទ្ធ ស្រាប់តែលោក យឹម ណារ៉ា បង្ហោះរូបភាពដ៏គួរឲ្យស្រលាញ់មួយ រហូតធ្វើឲ្យអ្នកគាំទ្រជាច្រើនលាន់មាត់សរសើរគ្រប់គ្នា ។

ទិដ្ឋភាពខួបកំណើតរបស់ ហេង កែវនីតា មានស្ទីលឃ្យូដៗប្លែកៗ!

អ្នកគាំទ្ររបស់ យឹម ណារ៉ា នៅពេលដែលឃើញលោកបង្ហោះរូបភាពទាំងនេះ បានធ្វើឲ្យគេគ្រប់គ្នានិយាយថា សមគ្នា និងជូនពរអ្នកទាំងពីរជាគូស្នេហ៍យ៉ាងពិតប្រាកដ ថែមទាំងអ្នកខ្លះនិយាយថា Sweet ម្ល៉េះ គួរឲ្យច្រណែន … ។ តាមរយៈរូបភាពនេះ គឺ ហេង កែវនីតា បានរៀបចំពិធីខួបកំណើតរបស់ខ្លួននៅ ដោយអញ្ជើញតែអ្នកស្និទ្ធស្នាលប៉ុណ្ណោះដែលចូលរួម ពីព្រោះ ហេង កែវនីតា មិនចង់ឲ្យគេដឹងលឺ ឬឲ្យគេផ្សព្វផ្សាយពីខ្លួននោះទេ ។ រូបថតនេះត្រូវ យឹម ណារ៉ា បង្ហោះហើយថែមទាំងសរសេរថា Happy Birthday to u bb all the best wish to you ។

ទិដ្ឋភាពខួបកំណើតរបស់ ហេង កែវនីតា មានស្ទីលឃ្យូដៗប្លែកៗ!

ពីមួយថ្ងៃទៅមួយថ្ងៃ ហេង កែវនីតា កាន់តែស្រស់ស្អាតឡើងៗ នាងគឺជាពិធីការីនីប្រចាំនៅក្នុងស្ថានីយ៍ទូរទូស្សន៍ បាយ័ន ទោះបីជាមានគេហៅនាងថតភាពយន្ត ក៏នាងមិនចាប់អារម្មណ៍ដែរ នាងទទួលធ្វើតែការងារជាពិធីករប៉ុណ្ណោះ ។ ចំពោះរឿងរាវស្នេហាវិញ ចាប់តាំងពីប្រលូកចូលនៅក្នុងវិស័យសិល្បៈនាងមិនបានបង្ហើបប្រាប់ថា គូស្នេហ៍របស់ខ្លួនជានរណានោះទេ ប៉ុន្តែភាគច្រើនទាំងអ្នកក្នុងនិងក្រៅសិល្បៈ សុទ្ធតែនិយាយថា យឹម ណារ៉ា និង ហេង កែវនីតា គឺជាគូស្នេហ៍និងគ្នា ពីព្រោះអ្នកទាំងពីរតែងតែទៅណាមកណា និងចូលរួមកម្មវិធីផ្សេងៗជាមួយគ្នាគ្រប់ពេល ប៉ុន្តែអ្នកទាំងពីរព្យាយាមលាក់ពីទំនាក់ទំនងនេះ ។ យឹម ណារ៉ា និង ហេង កែវនីតា តែងតែហៅគ្នាទៅវិញទៅមកថា Baby ដែលបង្ហាញថា អ្នកទាំងពីរពិតជាគូស្នេហ៍និងគ្នា ៕ អាលីណា

ទិដ្ឋភាពខួបកំណើតរបស់ ហេង កែវនីតា មានស្ទីលឃ្យូដៗប្លែកៗ!ទិដ្ឋភាពខួបកំណើតរបស់ ហេង កែវនីតា មានស្ទីលឃ្យូដៗប្លែកៗ!ទិដ្ឋភាពខួបកំណើតរបស់ ហេង កែវនីតា មានស្ទីលឃ្យូដៗប្លែកៗ!ទិដ្ឋភាពខួបកំណើតរបស់ ហេង កែវនីតា មានស្ទីលឃ្យូដៗប្លែកៗ!ទិដ្ឋភាពខួបកំណើតរបស់ ហេង កែវនីតា មានស្ទីលឃ្យូដៗប្លែកៗ!ទិដ្ឋភាពខួបកំណើតរបស់ ហេង កែវនីតា មានស្ទីលឃ្យូដៗប្លែកៗ!ទិដ្ឋភាពខួបកំណើតរបស់ ហេង កែវនីតា មានស្ទីលឃ្យូដៗប្លែកៗ!ទិដ្ឋភាពខួបកំណើតរបស់ ហេង កែវនីតា មានស្ទីលឃ្យូដៗប្លែកៗ!ទិដ្ឋភាពខួបកំណើតរបស់ ហេង កែវនីតា មានស្ទីលឃ្យូដៗប្លែកៗ!ទិដ្ឋភាពខួបកំណើតរបស់ ហេង កែវនីតា មានស្ទីលឃ្យូដៗប្លែកៗ!ទិដ្ឋភាពខួបកំណើតរបស់ ហេង កែវនីតា មានស្ទីលឃ្យូដៗប្លែកៗ!ទិដ្ឋភាពខួបកំណើតរបស់ ហេង កែវនីតា មានស្ទីលឃ្យូដៗប្លែកៗ!ទិដ្ឋភាពខួបកំណើតរបស់ ហេង កែវនីតា មានស្ទីលឃ្យូដៗប្លែកៗ!ទិដ្ឋភាពខួបកំណើតរបស់ ហេង កែវនីតា មានស្ទីលឃ្យូដៗប្លែកៗ!