គង់ វង្សយ៉ាទី ធ្វើឲ្យម្តាយបារម្ភ !

6 Videos


គង់ វង្សយ៉ាទី ត្រូវបានគេចាត់ទុកជាតារាស្រីដែលមានរូបសម្រស់ស្រស់ស្អាត និង មានសម្បុរស្បែក សខ្ចីគួរអោយស្រលាញ់។ភាពស្រស់ស្អាតរបស់តារាស្រីម្នាក់នេះត្រូវបានម្តាយរបស់នាងនិយាយថាមានការ បារម្ភខ្លាចកូនស្រីជឿតាមពាក្យគេទៅកែសម្ជស្សដូចតារាដទៃ ។

គង់ វង្សយ៉ាទី ធ្វើឲ្យម្តាយបារម្ភ  !

ម្តាយ គង់ វង្សយ៉ាទី បាននិយាយថាសម្រស់របស់កូនស្រីអ្នកស្រី គង់ វង្សយ៉ាទី គឺជាសម្រស់ធម្ម ជាតិមិនមានការកែកុនទៅតាមបច្ចេកទេសទំនើបអីទេ ។ ប៉ុន្តែរាល់ថ្ងៃ អ្នកស្រីចេះតែបារម្ភខ្លាចកូនស្រីជឿ តាមពាក្យគេទៅកែកុនសម្ជស្ស ។ «ចេះតែនិយាយប្រាប់រាល់ថ្ងៃដែរខ្លាចឃើញគេស្អាតជឿតាមគេ ។ តែ និយាយតាមត្រង់ចុះ អ្នកដែលកែសម្ជស្សស្អាតតែដំបូងទេ» ។ នេះជាការលើកឡើងរបស់អ្នកម្តាយ គង់ វង្ស យ៉ាទី ។

គង់ វង្សយ៉ាទី ធ្វើឲ្យម្តាយបារម្ភ  !

គង់ វង្សយ៉ាទី ក៏ជាតារាស្រីដែលនិយមតុបតែងខ្លួនបែបសិចស៊ីមិនធម្មតាដែរពេលខ្លះនាងបានធ្វើ អោយបុរសៗជាច្រើនភ្លឹកលួចខ្នាញ់និងរូបសម្រស់របស់នាង។ ពីមួយថ្ងៃទៅមួយថ្ងៃ គង់ វង្សយ៉ាទី កាន់តែមានការងារច្រើននៅក្នុងសិល្បៈ ។ ជាពិសេសនាងកំពុង លេចធ្លោនៅក្នុងអាជីពជាពិធីការិនីដែលមានទាំងពិធីការិនីនៅក្នុងកម្មវិធីទូរទស្សន៍និងតាមបណ្តារក្រុម ហ៊ុននានា ។ ក្រៅពីនេះនាងក៏បានលេចមុខនៅក្នុងការថតចម្រៀងខារ៉ាអូខេផងដែរ ៕ ចេនី

គង់ វង្សយ៉ាទី ធ្វើឲ្យម្តាយបារម្ភ  !គង់ វង្សយ៉ាទី ធ្វើឲ្យម្តាយបារម្ភ  !គង់ វង្សយ៉ាទី ធ្វើឲ្យម្តាយបារម្ភ  !