ចប់​វគ្គ​ទី​១៖ កម្ពុជា ស៊ុត​នាំ​មុខ ប៊្រុយណេ​ ៣-០

​សម្រាប់​ការ​ប្រកួត​៤៥​នាទី​ដំបូង​ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​​នាំ​មុខ​​ក្រុម​ជម្រើស​ជាតិ​ប៊្រុយណេ​ដោយ​លទ្ធផល​​៣​-០​​នៃ​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់​ AFF Suzuki Cup 2016 ​។ ​៣​គ្រាប់​របស់​កម្ពុជា​រក​បាន​ដោយ​ខ្សែ​បម្រើ​ប្រយុទ្ធ ប្រាក់ មុន្នីឧត្តម ២​គ្រាប់​​ដោយ​ការ​លើក​បាល់​ជ្រុង​នៅ​នាទី​ទី​៦ និង​ស៊ុត​ចូល​នៅ​នាទី​​៤២ ខណៈ​១​គ្រាប់​ទៀត​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​ កែវ សុខផេង នៅ​នាទី​ទី​៩។ ចំពោះ​ក្រុម​ប៊្រុយណេ​ក៏​បាន​ព្យាយាម​វាយ​សម្រុក​ខ្លាំង​ដែរ ប៉ុន្តែ​ធ្វើ​មិន​បាន​សម្រេច ខណៈ​ក្រុម​កម្ពុជា​មាន​ទម្រង់​លេង​សហការ​គ្នា​យ៉ាង​ល្អ៕

 

ចប់​វគ្គ​ទី​១៖ កម្ពុជា ស៊ុត​នាំ​មុខ ប៊្រុយណេ​ ៣-០

 ក្រុម​កម្ពុជា​

 

១១នាក់ដំបូង​របស់​កម្ពុជា​
អ្នកចាំទី៖ អ៊ុំ សេរីរ័ត្ន (ប្រធានក្រុម)
​ខ្សែការពារ៖ សឿយ វិសាយ, សំអឿន ពិដោរ, ណុប តុលា, និង សុខ សុវណ្ណ
ខ្សែបម្រើ៖ ឈិន ឈឿន, ទិត្យ ឌីណា, និង ច្រឹង ពលរដ្ឋ
ខ្សែប្រយុទ្ធ៖ ប្រាក់ មុន្នីឧត្តម, កែវ សុខផេង និង ចាន់ វឌ្ឍនាកា

 

ជម្រើស​១១​នាក់​របស់​ប៊្រុយណេ
អ្នក​ចាំទី៖ Wardun Yussof
ខ្សែ​ការពារ៖ Haji Hassan, Hanif Hamir, Pg Yunos,
ខ្សែ​បម្រើ៖ Hami Kasmi, Mohd Kamis, Khmal Damk, Jefri Bolkia (ប្រធាន​ក្រុម) និង Mohd Effendy
ខ្សែ​ប្រយុទ្ធ៖ Adi Said និង Razen Said

 

អត្ថបទ៖ ជាន ចាន់រ៉ា​