អាជ្ញាធរ​យួន​រក​ឃើញ​ផលិតផល​ទឹកត្រី​ក្នុងស្រុក​មាន​ផ្ទុក​សារធាតុ​គ្រោះថ្នាក់​ Arsenic​ កម្រិត​ខ្ពស់​

​សារព័ត៌មាន​ VBN​ របស់​វៀតណាម​ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០១៦​នេះ​ ឲ្យ​ដឹង​ថា​ ក្រុម​អ្នក​គាំពារ​សិទ្ធិ​អតិថិជន​អ្នក​ប្រើប្រាស់​ បាន​ធ្វើការ​ត្រួតពិនិត្យ​ទៅ​លើ​គំរូ​ផលិតផល​ទឹកត្រី​ចំនួន​១៥០​ប្រភេទ​ ស្មើនឹង​៨៨​ម៉ាក​ (​ក្នុង​នោះ​មាន​១​ម៉ាក​ជា​ផលិតផល​មក​ពី​ប្រទេស​ថៃ​)​ ដោយ​ចំនួន​៦៧%​នៃ​ផលិតផល​ទាំងនោះ​ដែល​បាន​ចែកចាយ​នៅ​តាម​បណ្តា​ទីក្រុង​ និង​ខេត្ត​ចំនួន​១៩​ទូ​ទាំង​ប្រទេស​វៀតណាម​ ត្រូវ​បាន​រក​ឃើញ​ថា​ មាន​ផ្ទុក​នូវ​សារធាតុ​ Arsenic​ ក្នុង​កម្រិត​ខ្ពស់​បំផុត​ ។​

អាជ្ញាធរ​យួន​រក​ឃើញ​ផលិតផល​ទឹកត្រី​ក្នុងស្រុក​មាន​ផ្ទុក​សារធាតុ​គ្រោះថ្នាក់​ Arsenic​ កម្រិត​ខ្ពស់​

​សមាគម​ស្តង់ដារ​ និង​អ្នក​ប្រើប្រាស់​របស់​ប្រទេស​វៀតណាម​ បាន​ចេញ​សេចក្តី​ប្រកាស​ឲ្យ​មានការ​ប្រុង​ប្រ័​ត្ន​ខ្ពស់​បន្ថែម​ទៀត​ចំពោះ​ផលិតផល​ទឹកត្រី​ជា​ច្រើន​ប្រភេទ​ដែល​ប្រជាពលរដ្ឋ​វៀតណាម​កំពុង​ប្រើប្រាស់​យ៉ាង​ពេញ​និយម​ ដែល​ក្នុង​នោះ​គំរូ​ផលិតផល​ទឹកត្រី​ចំនួន​១០១​លើ​១៥០​ចែកចាយ​នៅ​លើ​ទីផ្សារ​វៀតណាម​ ត្រូវ​បាន​រក​ឃើញ​ថា​ មាន​ផ្ទុក​សារធាតុ​ Arsenic​ កម្រិត​ខ្ពស់​ (១​មី​ល្លី​ក្រាម​ក្នុង​១​លី​ត្រ​)​ និង​លើស​ពី​នេះ​ទៀត​ ក្នុង​ចំណោម​គំរូ​ផលិតផល​ទឹកដី​ទាំងនោះ​ គឺ​មាន​ផ្ទុក​សារធាតុបំពុល​ប៉ះពាល់​ដល់​សុខភាព​លើស​ពី​កម្រិត​គ្រោះថ្នាក់​រហូត​ដល់​ទៅ​៥​ដង​ ។​

អាជ្ញាធរ​យួន​រក​ឃើញ​ផលិតផល​ទឹកត្រី​ក្នុងស្រុក​មាន​ផ្ទុក​សារធាតុ​គ្រោះថ្នាក់​ Arsenic​ កម្រិត​ខ្ពស់​

​លោក​ Vu​ Van​ Dien​ អនុប្រធាន​សមាគម​ស្តង់ដារ​ និង​អ្នក​ប្រើប្រាស់​ ប្រទេស​វៀតណាម​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ សមាគម​ត្រូវ​ធ្វើការ​សិក្សា​ និង​ត្រួតពិនិត្យ​បន្ថែម​ទៀត​ រួម​ទាំង​ការ​យក​គំរូ​ផលិតផល​ទឹកត្រី​ម៉ាក​ផ្សេងៗ​មក​ពិនិត្យ​ផង​ដែរ​ ពីព្រោះ​សារធាតុ​ Arsenic​ នេះ​គឺជា​សារធាតុពុល​ ឬ​ Carcinogen​ អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នក​ប្រើប្រាស់​ក្នុង​រយៈពេល​យូរអង្វែង​ ៕​

អាជ្ញាធរ​យួន​រក​ឃើញ​ផលិតផល​ទឹកត្រី​ក្នុងស្រុក​មាន​ផ្ទុក​សារធាតុ​គ្រោះថ្នាក់​ Arsenic​ កម្រិត​ខ្ពស់​

Related

Loading...