Pogba ​រួមរក្ស​ជាមួយ​មិត្ត​ស្រី​បញ្ចេញ​សំឡេង​លឺ​ៗ​ធ្វើ​ឲ្យ​អ្នក​ជាប់​បន្ទប់​រអ៊ូរទាំ​

ខ្សែបម្រើដែលកំពុងមានការរិះគន់ខ្លាំងពីទម្រង់លេង Paul Pogba ត្រូវបានគេហទំព័រព័ត៌មានជាច្រើនធ្វើការចុះផ្សាយពីរឿងរួមរក្សជាមួយមិត្តស្រីរបស់ខ្លួន Dencia ធ្វើឲ្យមានសំឡេងរំខានដល់អ្នកជាប់បន្ទប់ នេះបើតាម Dailymail បានចុះផ្សាយ។

ខ្សែបម្រើរបស់ Manchester United កីឡាករ Pogba បានជួលបន្ទប់មួយក្នុងសណ្ឋាគារលំដាប់ផ្កាយប្រាំ Lowry Hotel ដើម្បីធ្វើជាកន្លែងស្នាក់នៅផ្ទាល់ខ្លួនរបស់គេ ប៉ុន្តែថ្មីៗនេះ កីឡាករសញ្ជាតិបារាំងរូបនេះ ត្រូវបានភ្ញៀវដែលនៅជាប់បន្ទប់រអ៊ូរទាំថារូបគេបានរួមរក្សជាមួយមិត្តស្រី Dencia បញ្ចេញសំឡេងយ៉ាងខ្លាំងក្នុងអំឡុងម៉ោង ៣ទៅ៤ទាបភ្លឺ ធ្វើឲ្យរំខានដល់ពួកគេជាខ្លាំង ក្នុងនោះដែរ ភ្ញៀវដែលបានចូលទៅស្នាក់នៅជាប់បន្ទប់កីឡាករតម្លៃថ្លៃរូបនេះបានប្រាប់គេហទំព័រ Thesun ឲ្យដឹងថា Pogba និងមិត្តស្រី ជាតារាចម្រៀងសញ្ជាតិអាហ្វ្រិក Dencia បានរួមរក្សបញ្ចេញសំឡេងថ្ងូរលឺៗដូចគេថតរឿងអាសអាភាសអញ្ចឹងជាហេតុធ្វើឲ្យរំខានដល់ដំណេករបស់ពួកគេ។

សូមបញ្ជាក់ដែរថា កីឡាករវ័យ២៣ឆ្នាំរូបនេះមិនត្រឹមតែបញ្ចេញសំឡេងនោះទេ រូបគេថែមទាំងបើកចម្រៀងលឺៗរំខានដល់អ្នកដ៏ទៃទៀតផង៕
Pogba ​រួមរក្ស​ជាមួយ​មិត្ត​ស្រី​បញ្ចេញ​សំឡេង​លឺ​ៗ​ធ្វើ​ឲ្យ​អ្នក​ជាប់​បន្ទប់​រអ៊ូរទាំ​

Pogba ​រួមរក្ស​ជាមួយ​មិត្ត​ស្រី​បញ្ចេញ​សំឡេង​លឺ​ៗ​ធ្វើ​ឲ្យ​អ្នក​ជាប់​បន្ទប់​រអ៊ូរទាំ​

Pogba ​រួមរក្ស​ជាមួយ​មិត្ត​ស្រី​បញ្ចេញ​សំឡេង​លឺ​ៗ​ធ្វើ​ឲ្យ​អ្នក​ជាប់​បន្ទប់​រអ៊ូរទាំ​

Pogba ​រួមរក្ស​ជាមួយ​មិត្ត​ស្រី​បញ្ចេញ​សំឡេង​លឺ​ៗ​ធ្វើ​ឲ្យ​អ្នក​ជាប់​បន្ទប់​រអ៊ូរទាំ​

ប្រភព៖ Kqube, Dailymail, 101greatgoals

Loading...

  • Pogba ​រួមរក្ស​ជាមួយ​មិត្ត​ស្រី​បញ្ចេញ​សំឡេង​លឺ​ៗ​ធ្វើ​ឲ្យ​អ្នក​ជាប់​បន្ទប់​រអ៊ូរទាំ​已关闭评论
  • 18 views
  • Hide Sidebar
    A+
Publish on:2016/10/18  Category:ជីវិតនិងសង្គម
Tags: