ចប់ការប្រកួត៖ កម្ពុជា បន្តឈ្នះ ព្រុយណេ ៣-០ បន្ថែមក្តីរំពឹងស្ទើរ១០០% សម្រាប់ឡើងទៅវគ្គជម្រុះតាមពូល

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានប្រកួតឈ្នះក្រុមបាល់ទាត់ជម្រើសជាតិព្រុយណេ ក្នុងប្រកួតទី២ នៃវគ្គជម្រុះបឋមពានរង្វាន់ AFF Suzuki Cup 2016 នារាត្រីថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៦ លើទីលានពហុកីឡដ្ឋានជាតិ ទទួលបាន៣ពិន្ទុបន្ថែម និងធ្វើឲ្យក្តីរំពឹងទៅវគ្គបន្តកាន់តែកើនឡើង ដោយត្រូវការត្រឹមតែស្មើប៉ុណ្ណោះនៅក្នុងប្រកួតបិទឆាកនៅថ្ងៃទី ២១ ខាងមុខនេះ។

៣គ្រាប់របស់ក្រុមជម្រើសជាតិកម្ពុជាកើតឡើងនៅក្នុងវគ្គទី១ ដោយកីឡាករ ប្រាក់ មុន្នីឧត្តម ទាត់បាល់ចេញពីជ្រុងបញ្ចូលទី នៅនាទី ទី៦ និងក្រោយមកនៅនាទី ទី៩ កីឡាករ កែវ សុខផេង បានបន្ថែម១គ្រាប់ទៀត មុនពេលដែលប្រាក់ មុន្នីឧត្តមដដែលសម្រេចគ្រាប់ជ័យជម្នះនៅនាទី ៤៣ ។

ដូចនេះនៅថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១៦ខាងមុខនេះ ក្រុមទាំង៤នៃវគ្គជម្រុះបឋមនេះ នឹងប្រកួតគ្នានៅក្នុងម៉ោងតែមួយ ពោលគឺកម្ពុជាជួបជាមួយ ទីម័រ ខាងកើត នៅពហុកីឡដ្ឋានជាតិ រីឯ ឡាវ ជួបជាមួយ ព្រុយណេ នៅកីឡដ្ឋាន RSN ខណៈការប្រកួតទាំងពីរនឹងធ្វើឡើងវេលាម៉ោង ៦និង៣០នាទីដូចគ្នា ដើម្បីកំណត់ថាតើក្រុមណានឹងមានសិទ្ធិចូលរួមជាមួយវៀតណាម មីយ៉ាន់ម៉ា និងម៉ាឡេស៊ី នៅវគ្គជម្រុះពូលB ។ By Sopheaktra (Wearefootball)

Loading...

  • ចប់ការប្រកួត៖ កម្ពុជា បន្តឈ្នះ ព្រុយណេ ៣-០ បន្ថែមក្តីរំពឹងស្ទើរ១០០% សម្រាប់ឡើងទៅវគ្គជម្រុះតាមពូល已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/18  Category:ជីវិតនិងសង្គម
Tags: