ក្នុង​ជម្លោះដីធ្លី​លោក​ប៉ិច គឹម ឃុន ជា​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល ដឹកនាំ​ក្រុម​អង្គរក្ស គំរាមកំហែង​និង​បំផ្លិចបំផ្លាញ​សម្ភារៈប្រើប្រាស់​របស់​អ្នកយាម​ដី​

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិចំណោទរាម ឃុំ បិតត្រាង ជាច្រើនគ្រូសារបាន ប្រាប់ឲ្យដឹងថា នៅរសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦នេះ មានជនប្រដាប់អាវុធមួយក្រុម មាកគ្នាចំនួនប្រមាណ១០នាក់ ដោយក្នុងនោះមាន៧នាក់ ពាក់ឯកសណ្ឋានជាកងអង្គរក្សប្រ ដាប់ដោយអាវុធខ្លីជាច្រើនដើម បានចូលទៅធ្វើគំរាមកំហែង ប្រជាពលរដ្ឋមួយគ្រូសារ ដែល ជាអ្នកស៊ីឈ្នូលចាំដីឲ្យគេ ចាប់បង្ខំឲ្យធ្វើការរុះរើ ផ្ទះសម្បែងដែលពួកគាត់កំពង់រស់នៅ ចេញ ឲ្យអស់ ព្រមទាំងធ្វើការវាយកម្ទេច បំផ្លិច បំផ្លាញ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ខ្ទេចខ្ទីអស់ គ្មាន សល់ ដោយចោទប្រកាន់ថា ក្រុមគ្រូសារប្រជាពលរដ្ឋ ខាងលើនេះ រស់នៅលើដី របស់ពួក គេ។

20161017_120011

ក្រុមគ្រូសារជនរងគ្រោះ ស៊ីឈ្នូលចាំដីឲ្យគេខាងលើបានប្រាប់ឲ្យដឹងថាក្រុមជនប្រដាប់ អាវុធដែលចូលមកធ្វើការគំរាមកំហែង បង្ខំឲ្យពួកគាត់រុះរើផ្ទះសម្បែងចាកចេញ នឹងធ្វើការ វាយ កម្ទេច សម្ភារៈ ប្រើប្រាស់ក្នុង ផ្ទះនោះ មានម្នាក់ បានធ្វើការអះអាងថា គេឈ្មោះ ប៉ិច គឹម ឃុន ជាមន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល បានដឹកនាំក្រុមអង្គរក្សរបស់ខ្លូន មកធ្វើការ គំរាម ហែង លើពួកគាត់ដែលជាអ្នកស៊ីឈ្នូលចាំដីឲ្យគេ និងមិនបាននិយាយហេតុផង អ្វីទាំងអស់។

20161017_120109

ក្រុមគ្រូសារជនរងគ្រោះបានបញ្ជាក់ថា ដីខាងលើនេះជាដីកម្មសិទ្ធិរបស់ ឈ្មោះ អ៊ួង សន ដែលមានការទទូលស្គាល់ដោយអាជ្ញាធរដែនដីត្រឹមត្រូវតាម ផ្លូវច្បាប់ តាំងពីរឆ្នាំ២០០៧ មកម្ល៉េះ មិនមែនជាដីដែលទើបធ្វើការកាន់កាប់ថ្មីៗនោះទេ ហើយសម្រាប់ ក្រុមគ្រូសារលោក (អ្នកចាំដី) មុននឹងសម្រេចចិត្តមកចាំដីឲ្យលោក អ៊ួង សន គឺសុទ្ធតែបាន ពិនិត្យច្បាប់លាស់ផងដែរពី ផ្លូវច្បាប់នឹងមានកិច្ចសន្យាត្រឹមត្រូវដូចនេះ អ្វីដែលលោក ប៉ិច គឹម ឃុន នាំក្រុមប្រដាប់អាវុធមក ធ្វើការគំរាមកំហែងពួកគាត់ នឹងបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ ទាំងគំរោលបួនជ្រុង បែបនេះ វាជាអំពើរំលោភបំពានលើសិទ្ធិសេរីភាពរបស់គាត់ទាំងស្រុង ហើយ។ ហើយបញ្ហានេះ បើលោក ប៉ិច គឹម ឃុន គិតថា ដីនេះគាត់មានកម្មសិទ្ធិស្រប់ច្បាប់ គួរណាស់គាត់ធ្វើការតាមផ្លូវច្បាប់ជាមួយនឹង លោក អ៊ួង សន ដែលជាម្ចាស់ដីនោះទើបត្រឹមត្រូវ ។

20161017_150524

ដោយឡែក លោក អ៊ួង សន ដែលជាម្ចាស់ដីនោះ ក៏បានបញ្ជាក់ផងដែរថា ដីទំនាស់ដែល ប៉ិច គឹម ឃុន យកកម្លាំងប្រដាប់អាវុធមកគំរាមកំហែងអ្នកយាមដីនោះ គឺជាដីរបស់លោក ពិតប្រាកដ ព្រោះលោក បានទិញតាំងពីឆ្នាំ២០០៧មកម្ល៉េះ ហើយបានលក់ដីមួយកន្លែងនេះមានទំហំជាង៨ហិចតាទៅឲ្យម្ចាស់ផ្សេង ដោយមានឯកសារត្រឹមត្រូវ មានការទទួលស្គាល់ពីអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់។

បើទោះបីជាមានការអះអាងបែបណាក៏ដោយ ប៉ិច គឹម ឃុន បានធ្វើការច្រានចោលនូវអ្វីដែលក្រុមប្រជាពលរដ្ឋ និង លោកអ៊ួង សនបានអះអាង ដោយចោទថា ភាគីប្រជាពលរដ្ឋ និង លោកអ៊ួង សន កំពុងរំលោភច្បាប់ទាំងស្រុង ព្រោះដីលោក បានគ្រប់គ្រងជាង៩ឆ្នាំមកហើយ ដោយមានឯកសារត្រឹមត្រូវ មានការទទួលស្គាល់ពីអាជ្ញាធរដែនដី គ្រប់ជាន់ថ្នាក់ដូចគ្នា ដូចនេះ លោក នឹងដាក់ពាក្យបណ្តឹងតាមផ្លូវច្បាប់៕ សមុទ្រខៀវ