កម្ពុជា ឈ្នះ​ ប៊្រុយណេ​ ៣-០ ខណៈសម្តេច​ឧបត្ថម្ភ៥​ម៉ឺន​ដុល្លារ​

​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​​យក​ឈ្នះ​​ក្រុម​ជម្រើស​ជាតិ​ប៊្រុយណេ​ដោយ​លទ្ធផល​​៣-០​នៃ​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់​ AFF Suzuki Cup 2016 ​​ដែល​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​​បាន​៦​ពិន្ទុ​ពេញ​​ ខណៈ​សម្តេច​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ឧបត្ថម្ភ​ដល់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ចំនួន​៥​ម៉ឺន​ដុល្លារសហរដ្ឋ​អាមេរិក។

 

ការ​ប្រកួត​វគ្គ​ទី​១ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​​នាំ​មុខ​​ក្រុម​ជម្រើស​ជាតិ​ប៊្រុយណេ​ដោយ​លទ្ធផល​​៣​-០​​។ ​៣​គ្រាប់​របស់​កម្ពុជា​រក​បាន​ដោយ​ខ្សែ​បម្រើ​ប្រយុទ្ធ ប្រាក់ មុន្នីឧត្តម ២​គ្រាប់​​ដោយ​ការ​លើក​បាល់​ជ្រុង​នៅ​នាទី​ទី​៦ និង​ស៊ុត​ចូល​នៅ​នាទី​​៤២ ខណៈ​១​គ្រាប់​ទៀត​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​ កែវ សុខផេង នៅ​នាទី​ទី​៩។ ចំពោះ​ក្រុម​ប៊្រុយណេ​ក៏​បាន​ព្យាយាម​វាយ​សម្រុក​ខ្លាំង​ដែរ ប៉ុន្តែ​ធ្វើ​មិន​បាន​សម្រេច ខណៈ​ក្រុម​កម្ពុជា​មាន​ទម្រង់​លេង​សហការ​គ្នា​យ៉ាង​ល្អ។

 

កម្ពុជា ឈ្នះ​ ប៊្រុយណេ​ ៣-០ ខណៈសម្តេច​ឧបត្ថម្ភ៥​ម៉ឺន​ដុល្លារ​

ក្រុម​កម្ពុជា

 

សម្រាប់​ការ​ប្រកួត​​វគ្គ​ទី​២​ ប៊្រុយណេ​បាន​ព្យាយាម​វាយ​សម្រុក​យ៉ាង​ខ្លាំង​ ប៉ុន្តែ​មិន​អាច​បំប៉ោង​សំណាញ់​ទី​របស់​កម្ពុជា​បាន​ឡើយ។ ចំពោះ​កម្ពុជា​ក៏​មាន​ឱកាស​ជា​ញឹក​ញាប់​ដែរ តែ​ធ្វើ​មិន​បាន​សម្រេច​ដែរ។ ចប់​ការ​ប្រកួត​កម្ពុជា​ឈ្នះ​ប៊្រុយណេ ៣-០ ដើម្បី​ទទួល​បាន​៦​ពិន្ទុ​​ដែល​មាន​សង្ឃឹម​កាន់​តែ​ខ្ពស់​ឡើង​វគ្គ​បន្ត។ ជ័យជម្នះ​ជា​ប្រវត្តិ​សាស្ត្រ​នេះ សម្តេច ហ៊ុន សែន នាយ​ក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា​ឧបត្ថម្ភ​ទឹក​ប្រាក់​ចំនួន​៥​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ដល់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា៕

 

កម្ពុជា ឈ្នះ​ ប៊្រុយណេ​ ៣-០ ខណៈសម្តេច​ឧបត្ថម្ភ៥​ម៉ឺន​ដុល្លារ​

 ក្រុម​ប៊្រុយណេ

 

១១នាក់ដំបូង​របស់​កម្ពុជា​
អ្នកចាំទី៖ អ៊ុំ សេរីរ័ត្ន (ប្រធានក្រុម)
​ខ្សែការពារ៖ សឿយ វិសាយ, សំអឿន ពិដោរ, ណុប តុលា, និង សុខ សុវណ្ណ
ខ្សែបម្រើ៖ ឈិន ឈឿន, ទិត្យ ឌីណា, និង ច្រឹង ពលរដ្ឋ
ខ្សែប្រយុទ្ធ៖ ប្រាក់ មុន្នីឧត្តម, កែវ សុខផេង និង ចាន់ វឌ្ឍនាកា

 

ជម្រើស​១១​នាក់​របស់​ប៊្រុយណេ
អ្នក​ចាំទី៖ Wardun Yussof
ខ្សែ​ការពារ៖ Haji Hassan, Hanif Hamir, Pg Yunos,
ខ្សែ​បម្រើ៖ Hami Kasmi, Mohd Kamis, Khmal Damk, Jefri Bolkia (ប្រធាន​ក្រុម) និង Mohd Effendy
ខ្សែ​ប្រយុទ្ធ៖ Adi Said និង Razen Said

 

អត្ថបទ៖ ជាន ចាន់រ៉ា​