សិស្ស​ជិត​១០០​នាក់ ពុល​ក្អួតចង្អោ ដោយ​ទទួលទាន​ម្ហូបអាហារ ដែល​ចែក​ដោយ​វិទ្យាស្ថាន CamEd

(តាកែវ)៖ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិតាតៃ ឃុំញ៉ៃញ៉ង់ ស្រុកត្រាំកក់ ខេត្តតាកែវ។
វិទ្យាស្ថានខេមអេដ អន្ដរជាតិ បានទៅចែកម្ហូបអាហារដូចជា បាយកញ្ចប់ សាច់ក្រក ទឹកដោះគោ ដល់សិស្សានុសិស្សតូចៗ នៃសាលាបឋមសិក្សាតាតៃ សរុប១៤៨នាក់ ស្រាប់តែនៅរសៀលនេះ សិស្សតូចៗ ប្រមាណជា៦៧នាក់ មានអាការៈពុល ក្អួត ចង្អោ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅ មណ្ឌលសុខភាពញ៉ៃញ៉ង ដើម្បីជួយសង្គ្រោះ ហើយខ្លះទៀតត្រូវបានបញ្ចូនបន្ដ ទៅមន្ទីរពេទ្យបង្អែកអង្គការ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញ បាននឹងកំពុងធ្វើការស្រាវជ្រាវ ដើម្បីរកមូលហេតុពិតប្រាកដ នាំឲ្យក្មេងទាំងនេះ ពុលយ៉ាងដូច្នេះ៕

សិស្ស​ជិត​១០០​នាក់ ពុល​ក្អួតចង្អោ ដោយ​ទទួលទាន​ម្ហូបអាហារ ដែល​ចែក​ដោយ​វិទ្យាស្ថាន CamEd សិស្ស​ជិត​១០០​នាក់ ពុល​ក្អួតចង្អោ ដោយ​ទទួលទាន​ម្ហូបអាហារ ដែល​ចែក​ដោយ​វិទ្យាស្ថាន CamEd សិស្ស​ជិត​១០០​នាក់ ពុល​ក្អួតចង្អោ ដោយ​ទទួលទាន​ម្ហូបអាហារ ដែល​ចែក​ដោយ​វិទ្យាស្ថាន CamEd