ជំនន់​ទឹកភ្លៀង បង្ក​ផលប៉ះពាល់​ដល់​ដំណាំ​ស្រូវ​ពលរដ្ឋ​ជាង​៤​ពាន់​ហិកតា​ និពន្ធដោយ : ថ្មីៗ       October-18-2016, 8:39 pm         169

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 086 654 846 - 012 722 108ជំនន់​ទឹកភ្លៀង បង្ក​ផលប៉ះពាល់​ដល់​ដំណាំ​ស្រូវ​ពលរដ្ឋ​ជាង​៤​ពាន់​ហិកតា​​ភ្នំពេញ​៖ រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ កម្ពស់​ទឹកបាន​ហក់​ឡើងជា​បន្តបន្ទាប់ ដែល​បង្ក​ជា​ជំនន់​ទឹកភ្លៀង​នៅតាម​បណ្ដា​ខេត្ត​ជាង​១០ ។ ជំនន់​ទឹកភ្លៀង បាន​បង្ក​ផលប៉ះពាល់​ដល់​ដំណាំ​ស្រូវ​ជាង​៤​ពាន់​ហិកតា​។​

​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​លោក កែវ វី បាន​ឲ្យ​ដឹងថា គិត​ត្រឹម​មួយ​សប្ដាហ៍​នេះ ខេត្តកំពង់ស្ពឺ និង​ខេត្តស្វាយរៀង កំពុង​រង​ជំនន់​ទឹកភ្លៀង​ហក់​ឡើង​ជាងគេ ។ លោក​ថា ឃុំ​ចំនួន​៤​ក្នុង​ខេត្តកំពង់ស្ពឺ ដែល​រងគ្រោះ​ព្រោះ​ទឹកជំនន់​នេះ មានគ្រួសារ​មួយចំនួន បាន​ជម្លៀស​រក​ទីទួល​សុវត្ថិភាព ។ ចំណែក​ដំណាំ​ស្រូវ​ពលរដ្ឋ​រាប់រយ​ហិច​តា និង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក មាន់ ជាច្រើន​កន្លែង​ក៏​រង​ផលប៉ះពាល់​ផងដែរ​។​

​លោក កែវ វី បន្ថែមថា ខេត្តស្វាយរៀង ដែល​រងគ្រោះ​ជំនន់​ទឹកភ្លៀង ក៏​ផលប៉ះពាល់​លំនៅដ្ឋាន​ពលរដ្ឋ​១០៥២​ខ្នង ក្នុងស្រុក​ចំនួន​៥ និង​ប៉ះពាល់​ដំណាំ​ស្រូវ​ជិត​១៧០០​ហិកតា  ដោយ​ខូចខាត​ទាំងស្រុង​ជាង​៤​រយ​ហិកតា ដំឡូង​មី​ជាង​៦​រយ​ហិកតា ។ រីឯ​ពលរដ្ឋ​៣៧​គ្រួសារ ត្រូវបាន​ជម្លៀស​ទៅរក​ទីទួល​មាន​សុវត្ថិភាព​។​

​ចំណែក​ខេត្ត​ចំនួន​១៤​ទៀត រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​ដែរ ប៉ុន្តែ​ស្ថានភាព​ទឹក​នៅ​ខេត្ត​ទាំងនេះ នៅមាន​សភាព​ធូរស្រាល​នៅឡើយ ។ បើតាម​អ្នកនាំពាក្យ​រូបនេះ ខេត្តព្រៃវែង រង​ផលប៉ះពាល់​ដំណាំ​ស្រូវ​ដោយ​ជំនន់​ទឹកភ្លៀង​ជាង​១​ពាន់​ហិកតា កំពង់ឆ្នាំង​ជាង​៨​រយ​ហិកតា ត្បូងឃ្មុំ​ជាង​៨​រយ​ហិកតា និង​ខេត្តបាត់ដំបង ប៉ះពាល់​ផ្លូវ​ជាច្រើន​ខ្សែ​ដែរ​៕