តា យាយ ជាប់នៅលើចុងឈើ ត្រូវបានសង្គ្រោះទាន់ពេល !

6 Videos


ជំនន់ទឹកភ្លៀងហូរធ្លាក់ពីស្ទឹងព្រែកត្នោត បានជន់ឡើង ពេញប្រៀបមាត់ស្ទឹងបណ្តាលឲ្យលោកតាឡូញ អាយុ ៨៨ ឆ្នាំ និងយាយបឿន អាយុ ៥៨ ឆ្នាំ ស្ថិតក្នុងភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ បាននាំគ្នាឡើងទៅលើចុងឈើ ដើម្បីគេចពីគ្រោះថ្នាក់ដោយជំនន់ទឹកភ្លៀងនេះ ។

តា យាយ ជាប់នៅលើចុងឈើ ត្រូវបានសង្គ្រោះទាន់ពេល !

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ ក្រុមជួយសង្គ្រោះដឹកនាំ ដោយលោកវរសេនីយ៍ត្រីប៊ុត ប៊ុនធឿន នគរបាលស្រុកឱរ៉ាល់ បានចុះអន្តរាគមន៍ជួយសង្គ្រោះបានទាន់ពេលវេលា ធ្វើឲ្យតា-យាយរួចផុតពីគ្រោះថ្នាក់ដល់ជីវិត ។

លោកប៊ុត ប៊ុនធឿន បានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់ប្តី-ប្រពន្ធ ដែលនៅជាប់លើកោះស្ទឹងក្នុងភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ មានឈ្មោះតាឡូញ អាយុ ៨៨ ឆ្នាំ និង យាយបឿន អាយុ ៥៨ ឆ្នាំ បានរួចផុតពីគ្រោះថ្នាក់ហើយ ។

តា យាយ ជាប់នៅលើចុងឈើ ត្រូវបានសង្គ្រោះទាន់ពេល !

ក្រោយពីទទួលបានសេចក្តីរាយការណ៍ កាលពីវេលាម៉ោង ៥ និង ៣០ នាទីល្ងាចថ្ងៃទី ១៧ ខែតុលាឆ្នាំ២០១៦ ថា ស្ថិតនៅចំណុចខាងលើ មានប្រជាពលរដ្ឋ ២ នាក់ប្តី-ប្រពន្ធ បានជាប់នៅលើកោះ ដោយជំនន់ទឹកភ្លៀងហក់ឡើងយ៉ាងគំហុក ធ្វើឱ្យពួកគាត់មិនអាចឆ្លងទៅណារួច តា និង យាយ បាននាំគ្នាឡើងទៅលើចុងឈើ ( ចុងដើមភ្ញៀវ ) ដើម្បីគេចពីការហូរជន់របស់ទឹក ហើយសមត្ថកិច្ចរបស់លោក ក៏បានទៅជួយសង្គ្រោះពួកគាត់ទាំងយប់បានទាន់ពេលវេលា ។

តា យាយ ជាប់នៅលើចុងឈើ ត្រូវបានសង្គ្រោះទាន់ពេល !

ដោយបានប្រើប្រាស់គ្រប់មធ្យោបាយក្នុងការជួយសង្គ្រោះយកពួកគាត់មកកាន់ទីទួលសុវត្ថិភាពទាន់ពេលវេលា ដោយមិនមានរងគ្រោះដល់អាយុជីវិតឡើយ ៕ សុថាត់