រាធានីភ្នំពេញ ដាក់បង្គន់ចល័តជាង ៤០០ និង កម្មករជិត ៣០០ នាក់ សម្រាប់ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ

6 Videos


បង្គន់អនាម័យចំនួន ៤២២ បង្គន់ និង កម្មករ ២៩០ នាក់ ត្រូវបានអង្គភាពជំនាញ របស់មន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ រៀបចំដាក់ពង្រាយ នៅតាមគោលដៅដែលបានកំណត់ដើម្បីត្រៀមទទួល និង ជួយសម្រួលដល់ប្រជាពលរដ្ឋដែលអញ្ជើញចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុកនៅឆ្នាំ ២០១៦ នេះ ។

រាធានីភ្នំពេញ ដាក់បង្គន់ចល័តជាង ៤០០ និង កម្មករជិត ៣០០ នាក់ សម្រាប់ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា ក្នុងព្រះរាជពិធីបុណ្យអំទូកខាងមុខនេះមន្ទីរបានត្រៀមរៀបចំដាក់បង្គន់អនាម័យពង្រាយនៅតាមដងផ្លូវសាធារណៈ និង តំបន់ជុំវិញមាត់ទន្លេ ទាំងត្រើយខាងលិច និង ខាងកើត ពិសេសនៅតាមសួនច្បារនានា ដើម្បីទទួលប្រជាពលរដ្ឋដែលអញ្ជើញមកទស្សនា និង កំសាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក ។

រាធានីភ្នំពេញ ដាក់បង្គន់ចល័តជាង ៤០០ និង កម្មករជិត ៣០០ នាក់ សម្រាប់ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ

លោកបានបន្តថា បង្គន់អនាម័យដែលត្រៀមដាក់ពង្រាយនោះមានចំនួន ៤២២ បង្គន់ ក្នុងនោះមានបង្គន់ថ្ម ដែលមានស្រាប់ បង្គន់ចល័ត និង បង្គន់ជីកដី ដែលត្រូវបានដាក់ពង្រាយនៅសួនមុខដអរិយក្សត្រ សួនខាងត្បូងក្រុមសម្តេចឪ សួនក្រមង៉ុយ សួនមុខវត្តបុទុមវតី ទីលានប្រជាធិបតេយ្យ សួនសម្តេច ហ៊ុន សែន សួនមហោស្រពមុខរដ្ឋសភា សួនមុខវត្តលង្កា សួនមាត់ទន្លេ ជាប់របងខាងលិចវាលព្រះមេរុ សួនឆ្នេរទន្លេ សួនខាងជើងផ្សារចាស់ សួនកុមារវត្តភ្នំ សួនច្បារមុខ CDC ក្នុងបរិវេណសាលចតុមុខ គល់ស្ពានភ្លោះកោះពេជ្រ សួនខាងត្បូងសាលាចតុម្មុខ ក្នុងបរិវេណផ្សាររាត្រី សួនមុខទូតបារាំង សួនមុខសូគីម៉ិចឫស្សីកែវ និង បង្គន់ជីករណ្តៅ សម្រាប់កីឡាករអុំទូក នៅជ្រោយចង្វារត្រើយខាងកើត មានចំនួន ២០០ បង្គន់ផងដែរ ។

រាធានីភ្នំពេញ ដាក់បង្គន់ចល័តជាង ៤០០ និង កម្មករជិត ៣០០ នាក់ សម្រាប់ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ

ក្រៅពីរៀបចំបង្គន់អនាម័យខាងលើនេះ មន្ទីរក៏បានដាក់ពង្រាយ ប្រព័ន្ធភ្លើងចម្រុះពណ៌នៅតាមដើមឈើ និង បង្គោលភ្លើង សម្រាប់លំអរ និង បំភ្លឺក្នុងរាជធានីឲ្យបានច្រើនថែមទៀត ដើម្បីជួយលើកសោភណ្ឌភាពទីក្រុងឲ្យសាកសមនឹងព្រះរាជពិធី និង តាមផែនការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញតែម្តង ។

រាធានីភ្នំពេញ ដាក់បង្គន់ចល័តជាង ៤០០ និង កម្មករជិត ៣០០ នាក់ សម្រាប់ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ

លោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និង រុក្ខជាតិរាជធានីភ្នំពេញ បានឲ្យដឹងថា ព្រះរាជពិធីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុកឆ្នាំ ២០១៦ នេះ អង្គភាពរបស់លោក បានរៀបចំកំលាំងប្រចាំការសម្រាប់បោសសំអាត និង ប្រមូលសំរាមតាមសួនច្បារមានចំនួន ២៩០ នាក់ ដោយចាប់ផ្តើមបោសសំអាតចាប់ពីម៉ោង ១១ យប់រហូតដល់ម៉ោង៨ព្រឹក និង បានត្រៀមសម្ភារៈគ្រប់គ្រាន់រួចអស់ហើយ ។

រាធានីភ្នំពេញ ដាក់បង្គន់ចល័តជាង ៤០០ និង កម្មករជិត ៣០០ នាក់ សម្រាប់ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ

លោក សំ សាមុត បានបន្តថា ក្នុងការងារបោសសំអាតនោះ អង្គភាពបានត្រៀមកម្មករសម្រាប់បោសមានចំនួន ១៧៧ នាក់ កម្មករកើបសំរាម រថយន្តចំនួន ៧ គ្រឿង អ្នកបើកបរ ១០ នាក់ កម្មករសំអាតបង្គន់ ៣០ នាក់ និង សន្តិសុខសួនមានចំនួន ២០ នាក់ផងដែរ ។ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុកឆ្នាំនេះ មានរយៈពេល ៣ ថ្ងៃ ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី ១៣ , ១៤ និង ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៦ ខាងមុខនេះ ៕ សុថាត់

រាធានីភ្នំពេញ ដាក់បង្គន់ចល័តជាង ៤០០ និង កម្មករជិត ៣០០ នាក់ សម្រាប់ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះរាធានីភ្នំពេញ ដាក់បង្គន់ចល័តជាង ៤០០ និង កម្មករជិត ៣០០ នាក់ សម្រាប់ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ