អាចារ្យ​ម្នាក់​នេះ​មាន​ប្រព័ន្ធ​ ១០៧​ លែងលះ​អស់​ ១០​ និង​មាន​គម្រោង​រៀបការ​ប្រព័ន្ធ​បន្ថែម​ទៀត​

មូហាម៉េត បែលកូ អាប៊ូបា ជាអាចារ្យឥស្លាមដ៏ល្បីល្បាញម្នាក់នៅក្នុងប្រទេស នីហ្សេរីយ៉ា ដោយសារតែគាត់បានរៀបការប្រព័ន្ធចំនួន ១០៧ នាក់ និងមានកូន ១៨៥ នាក់ ព្រមទាំងធ្លាប់ឈ្លោះទាស់ទែងជាមួយអាជ្ញាធរ ដែលចោទប្រកាន់ថា គ្រួសារធំបំផុតលើពិភពលោកនេះ គឺជាលទ្ធិសាសនាមួយ ប៉ុន្តែលោក អាប៊ូបាកា អះអាងថា នេះគឺជាកិច្ចការដែលព្រះប្រគល់ឲ្យលោកជាអ្នករ៉ាប់រង ។

អាចារ្យ​ម្នាក់​នេះ​មាន​ប្រព័ន្ធ​ ១០៧​ លែងលះ​អស់​ ១០​ និង​មាន​គម្រោង​រៀបការ​ប្រព័ន្ធ​បន្ថែម​ទៀត​

សារព័ត៌មានធ្លាប់បានចុះផ្សាយថាលោក អាប៊ូបាកា អាយុ ៨៧ ឆ្នាំ បានស្លាប់ ដោយសារជំងឺ ធ្វើឲ្យលោកចេញមុខបញ្ជាក់ថា លោកនៅរស់ មានសុខភាពល្អ និងមានគម្រោងរៀបការប្រព័ន្ធបន្ថែមទៀត ។ “មានគេច្រណែននឹងខ្ញុំ ហើយបំផ្លើសពាក្យចចាមអារ៉ាមថាខ្ញុំស្លាប់ ប៉ុន្តែវាជាពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាន ។ អ្វីដែលខ្ញុំធ្វើគឺជាកិច្ចការរបស់ព្រះ ហើយខ្ញុំទទួលកិច្ចការនេះរួចហើយ ខ្ញុំនឹងធ្វើរហូតដល់ទីបញ្ចប់” លោក អាប៊ូបាកា និយាយដូច្នេះក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែត ។

លោក អាប៊ូបាកា ទទួលការរិះគន់ ដោយសារច្បាប់សាសនាឥស្លាមអនុញ្ញាតឲ្យបុរសម្នាក់មានប្រព័ន្ធម្ដងត្រឹមតែត្រឹមតែ ៤ នាក់ប៉ុណ្ណោះ ចំណែកលោកអាចារ្យ អាប៊ូបាកា តែងអះអាងប្រាប់អ្នកដទៃថា គឺព្រះបានប្រាប់លោកឲ្យធ្វើដូច្នេះ ។
អាចារ្យ​ម្នាក់​នេះ​មាន​ប្រព័ន្ធ​ ១០៧​ លែងលះ​អស់​ ១០​ និង​មាន​គម្រោង​រៀបការ​ប្រព័ន្ធ​បន្ថែម​ទៀត​

ដោយ ៖ សេង រតនា
ប្រភពៈ Standard, Kqube

Loading...

  • អាចារ្យ​ម្នាក់​នេះ​មាន​ប្រព័ន្ធ​ ១០៧​ លែងលះ​អស់​ ១០​ និង​មាន​គម្រោង​រៀបការ​ប្រព័ន្ធ​បន្ថែម​ទៀត​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/10/18  Category:ជីវិតនិងសង្គម
Tags: