លោក​រ័ត្ន ស្រ៊ាង​ ផ្ដល់​រទេះ​លក់​ទឹកអំពៅ​មួយ​គ្រឿង​ដល់​ភរិយា​​អតីត​មន្ត្រី​ស័ក្ដិ​៤​​ម្នាក់​ដើម្បី​ដោះ​ទាល់​

រាជធានីភ្នំពេញ៖ ឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ បានឧបត្ថម្ភម៉ូតូមួយគ្រឿង រទេះទឹកអំពៅស្វ័យប្រវត្តិមួយ ធុងទឹកកកធំមួយ សម្រេចតាមបំណងលោកស្រី ឡឹង ស៊ីវន ដើម្បីយកទៅប្រកបរបរចិញ្ចឹមជីវិត ធានាដល់អនាគតកូនៗទាំង៤។

លោក​រ័ត្ន ស្រ៊ាង​ ផ្ដល់​រទេះ​លក់​ទឹកអំពៅ​មួយ​គ្រឿង​ដល់​ភរិយា​​អតីត​មន្ត្រី​ស័ក្ដិ​៤​​ម្នាក់​ដើម្បី​ដោះ​ទាល់​

ការឧបត្ថម្ភនេះធ្វើឡើងបន្ទាប់ពីលោក មើលឃើញពីការខ្វះខាត របស់លោកស្រី ឡឹង ស៊ីវន ឋិតក្នុងវ័យ៥០ឆ្នាំ ដែលជាភរិយារបស់អតីត វរសេនីយ៍ត្រី ចាប វុទ្ធី នាយការិយាល័យផែនការ នៃមន្ទីរប្រតិបត្តិការអាវុធហត្ថរាជធានីភ្នំពេញ បានទទួលអនិច្ចកម្មទៅកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦។ ដោយចាប់តាំងពីស្វាមីមរណភាពទៅ អ្នកស្រីធ្លាក់ខ្លួនមេម៉ាយ ណាមួយស្នាក់នៅផ្ទះជួល ហើយត្រូវទទួលបន្ទុក មើលថែរក្សាកូន៤នាក់។

ណាមួយការជួយនេះ គឺស្របទៅតាមគោលបំណងរបស់លោកស្រី ដែលចង់មានមុខរបរចិញ្ចឹមជីវិត ដូចនេះលោកស្រីក៏សម្រេចយកមុខរបរជាអ្នកលក់ទឹកអំពៅ៕

លោក​រ័ត្ន ស្រ៊ាង​ ផ្ដល់​រទេះ​លក់​ទឹកអំពៅ​មួយ​គ្រឿង​ដល់​ភរិយា​​អតីត​មន្ត្រី​ស័ក្ដិ​៤​​ម្នាក់​ដើម្បី​ដោះ​ទាល់​

ដោយ៖ ងន សាន
Kqube

Loading...

  • លោក​រ័ត្ន ស្រ៊ាង​ ផ្ដល់​រទេះ​លក់​ទឹកអំពៅ​មួយ​គ្រឿង​ដល់​ភរិយា​​អតីត​មន្ត្រី​ស័ក្ដិ​៤​​ម្នាក់​ដើម្បី​ដោះ​ទាល់​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/10/18  Category:ជីវិតនិងសង្គម
Tags: