Chelsea ទិញ​បាន​អ្នក​ចាំទី​ថ្មី​សញ្ជាតិ​បូស្នី​

ក្លិប​ Chelsea បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ជាមួយ​ក្លិប​ Stoke City ដើម្បី​នាំ​យក​អ្នក​ចាំទី​សញ្ជាតិ​បូស្នី​គឺ​កីឡាករ​ Begovic ក្នុង​តម្លៃ​ខ្លួន​ប្រមាណ​៨​លាន​ផោន​ ដោយ​បាន​ចុះ​កុង​ត្រា​ជាមួយ​រយៈ​ពេល​៤​ឆ្នាំ​។

កីឡាករ​ Begovic​ និង​ត្រូវ​ប្រជែង​ជាមួយ​អ្នកចាំទី​សញ្ជាតិ​ប៊ែលហ្ស៊ីក​កីឡាករ​ Thibaut Courtois ដើម្បី​ក្លាយ​ជា​ជម្រើស​ដំបូង​របស់​ Chelsea ។

នៅលើគេហទំព័ររបស់ Chelsea កីឡាករ Begovic បាននិយាយថា

ខ្ញុំ​រីករាយ​ដែល​បាន​ចូល​រួម​ជាមួយ​ Chelsea បន្ទាប់​ពី​បាន​និយាយ​ជាមួយ​គ្រូ​បង្វិក​ ( Jose Mourinho ) ខ្ញុំ​គិត​ថា​ខ្ញុំ​អាច​អភិវឌ្ឍ​ខ្លួន​អោយ​កាន់តែ​ប្រសើរ​នៅ​ទីនេះ​ហើយ​ខ្ញុំ​និង​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​របស់​ក្រុម​ ។

ប្រភព ៖ 
អត្ថបទ ៖ វិចទ័រ

  • Chelsea ទិញ​បាន​អ្នក​ចាំទី​ថ្មី​សញ្ជាតិ​បូស្នី​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/18  Category:បច្ចេកវិទ្យា
Tags: