អត់​លេង​សើច​ទេ​ណា​ Suarez ស៊ុត​៤​គ្រាប់​ម្នាក់​ឯង​ទៀត​ហើយ​វ៉ា​ដាច់​គ្រាប់​បាល់​ Ronaldo

ក្នុងការប្រកួតកាលពីយប់មិញក្លឹបអ្នកមានបុណ្យ Barcelona បានយកឈ្នះយ៉ាងចាស់ដៃដោយលទ្ធផល៦ទល់នឹង០លើក្លឹប Sporting de Gijon ។

ដែលក្នុងការប្រកួតនេះកីឡាករ Lionel Messi និង Neymar សុទ្ធតែរកបានម្នាក់មួយគ្រាប់ដូចគ្នា ប៉ុន្តែកីឡាករដែលគួរឲ្យចាប់អារម្មណ៍ជាងគេនោះគឺ Luis Suarez គេបានស៊ុតបញ្ចូលទីបាន៤គ្រាប់ម្នាក់ឯង ។ សូមរំលឹកថាក្នុងការប្រកួតកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ Suarez ក៏បានស៊ុត៤គ្រាប់ម្នាក់ឯងដូចគ្នានេះដែរពេលប៉ះជាមួយ Deportivo ។

ក្រោយការបន្ថែមបាន៤គ្រាប់យប់មិញនេះបានធ្វើឲ្យ Suarez កើនគ្រាប់បាល់ដល់ចំនួន៣៤គ្រាប់ គឺលើសកីឡាករឆ្នើមរបស់ Real Madrid គឺ Cristiano Ronaldo ដែលស៊ុតបញ្ចូលទី៣១គ្រាប់ ។

អត្ថបទ ៖ វិចទ័រ

  • អត់​លេង​សើច​ទេ​ណា​ Suarez ស៊ុត​៤​គ្រាប់​ម្នាក់​ឯង​ទៀត​ហើយ​វ៉ា​ដាច់​គ្រាប់​បាល់​ Ronaldo已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/19  Category:វីដេអូ
Tags: