​អត្ថប្រយោជន៍​សុខភាព​ដ៏​អស្ចារ្យ នៃ​ការ​ម៉ាស្សា​

​អត្ថប្រយោជន៍​សុខភាព​ដ៏​អស្ចារ្យ នៃ​ការ​ម៉ាស្សា​

​ការ​ម៉ាស្សា គឺជា​រឿង​មួយ​ល្អ​បំផុត ក្នុងការ​បន្ធូរ​អារម្មណ៍​ដល់​រាងកាយ​។ តាមពិតទៅ រាងកាយ​របស់​យើង គួរតែ​ត្រូវការ​ម៉ាស្សា​ជា​ញឹកញាប់ ជាពិសេស​នៅពេល​ត្រូវការ​តែ​ម្តង​។ ចូរ​សម្គាល់ថា តើ​អ្នក​នឹងមាន​អារម្មណ៍ល្អ​បែបណា​ទៅ គ្រប់​ពេល​ដែល​គេ​ប្រើ​ម្រាមដៃ ឬ​ប្រអប់ដៃ​ឈ្លី​លើ​ស្មា ឬ​ផ្នែក​ណាមួយ​នៃ​រាងកាយ ដែល​អ្នក​កំពុងតែ​ឈឺ​ស្រាប់​នោះ​។ រឿង​នេះ​ស្តាប់​មើលទៅ ដូចជា​ជួយ​ឲ្យមាន​អារម្មណ៍ល្អ​ខ្លាំងណាស់​។ ការ​ម៉ាស្សា​តែងតែមាន​បែបបទ​របស់​វា និង​ស្តាយ​ផ្សេងៗ​ពីគ្នា ទៅតាម​ការពេញនិយម និង​ការផ្សព្វផ្សាយ​របស់គេ​។ ប៉ុន្តែ អ្វី​ដែល​សំខាន់​គឺ​វា​សុទ្ធតែ​ល្អ ចំពោះ​សុខភាព​យើង​ទាំងអស់​ដូចជា ៖

  • ​ការ​ម៉ាស្សា អាច​បំបាត់​បញ្ហា​ឈឺ​ក្បាល​ជាប់​រហូត​បាន​
  • ​ការ​ម៉ាស្សា អាច​ផ្តល់​ឲ្យ​រាងកាយ នូវ​ការធូរស្រាល​ពេញ​ខ្លួន​តែម្តង​
  • ​ការ​ម៉ាស្សា អាច​បន្ថយ​ការឈឺចាប់​នៅ​សន្លាក់​
  • ការ​ម៉ាស្សា អាច​បន្ថយ​ការ​ថប់​បារម្ភ​របស់​មនុស្ស​យើង​បាន​
  • ​ការ​ម៉ាស្សា អាច​ជួយ​ជំរុញ​ដល់​ភាពបត់បែន​របស់​រាង​កាយ​
  • ​ការ​ម៉ាស្សា អាច​ជា​ជំនួយ​ដ៏​ល្អ​មួយ សម្រាប់​អ្នក​ជំងឺមហារីក​
  • ​ការ​ម៉ាស្សា អាច​ជួយ​បង្កើន​ថាមពល​ឡើងវិញ និង​ជួយ​ឲ្យ​រាងកាយ​ស្រស់​ស្អាត​ជា​ថ្មី​
  • ​ការ​ម៉ាស្សា អាច​ជួយ​កែសម្រួល បញ្ហា​លើផ្លូវ​រំលាយ​អាហារ​មួយចំនួន​
  • ​ការ​ម៉ាស្សា អាច​ជួយ​ដល់​ការឆ្លើយតប របស់​ប្រព័ន្ធ​ភាព​ស៊ាំ​
  • ​ការ​ម៉ាស្សា អាច​បំបាត់​អាការៈ មុនពេល​មក​រដូវ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ wellnessbin

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។