ISIS កំពុង​ពង្រីក​ខ្លួន​មក​កាន់​តំបន់​អាស៊ី​អាគ្នេយ៍​

ថ្មីៗ​នេះ​ វិទ្យាស្ថាន​សិក្សា​ពី​សង្គ្រាម​បាន​បញ្ចេញ​​ផែនទី​ដែល​បង្ហាញ​ពី​ការ​ពង្រីក​ខ្លួន​របស់​ក្រុម​ISIS នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ ។ តាមរយៈ​ផែនទី​នេះ​ ISIS កំពុង​តែ​ប្រើប្រាស់​ជម្រក​សុវត្ថិភាព​​និង​អ្នក​ប្រយុទ្ធ​ជា​ជនបរទេស​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ីរី​ ដើម្បី​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ សម្រាប់​យុទ្ធសាស្ត្រ​ធំ​របស់​ខ្លួន​ក្នុង​ការ​គ្រប់គ្រង​រាល់​ទឹកដី​ម៉ូស្លីម​ទាំងអស់​។

ដើម្បី​ពង្រីក​ខ្លួន​ ក្រុម​ប្រយុទ្ធ​នៅ​អាស៊ីអាគ្នេយ៍​ របស់​ពួក​ISIS ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ស៊ីរី​ បាន​កំពុង​ជ្រើសរើស​ និង​ដឹកនាំ​ប្រជាជន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ ដើម្បី​ដាក់​ចេញ​នូវ​ការ​វាយប្រហារ។ ម្យ៉ាងទៀត​ ការ​ប្រកួតប្រជែង​រវាង​ក្រុម​កម្លាំង​សកម្ម​ប្រយុទ្ធ​ដែល​នាំ​ឲ្យ​មាន​ចលនា​គាំទ្រ​ក្រុម​ISIS នឹង​ជួយ​ជំរុញ​ឲ្យ​មាន​ការ​កើន​ឡើង​​ការ​វាយប្រហារ​របស់​ក្រុម​ជីហាត​​ក្នុង​រយៈពេល​ខ្លី​ ដែល​គំរាម​កំហែង​ដល់​តំបន់​ទីប្រជុំជន​ និង​កន្លែង​ដែល​​មាន​ប្រយោជន៍​របស់​លោក​ខាង​លិច​ នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ផង​ដែរ​​។ តាមរយៈ​ការ​គាំទ្រ​ពី​ជម្រក​សុវត្ថិភាព​របស់​ក្រុម​ISIS នឹង​ជួយ​សម្រួល​ឲ្យ​មាន​ការ​បង្កើត​នូវ​ក្រុមISIS ឆ្លង​ដែន​ដែល​សកម្ម​ខ្លាំង​ ចូល​មក​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ក្នុង​រយៈពេល​មធ្យម​។

គួរ​បញ្ជាក់​ថា​ ក្រុម​នេះ​បាន​ចេញ​មុខ​ប្រកាស​ពី​ការ​វាយប្រហារ​របស់​ខ្លួន​ជា​លើក​ដំបូង​នៅ​​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​ ២០១៦ នៅ​ទីក្រុង​ហ្សាកាតា។ យ៉ាងណាក៏ដោយ​ យុទ្ធនាការ​របស់​ក្រុម​ISIS នៅ​អាស៊ីអាគ្នេយ៍​ទើប​តែ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ដំបូង​ប៉ុណ្ណោះ​ ដូចនេះ​ក្រុម​នេះ​​អាច​បង្ក​ការ​គំរាមកំហែង​តិចតួច​ដល់​សន្តិសុខ​ក្នុង​តំបន់​នេះ​ បើ​ប្រៀបធៀប​នឹង​ការ​គំរាមកំហែង​ដែល​ក្រុម​នេះ​បាន​ធ្វើ​ក្នុង​ប្រទេស​លីបេរីយ៉ា​ អេហ្ស៊ីប​ ​អាហ្វហ្គានីស្ថាន​ និង​យេមែន​ជាដើម​។ ដូចនេះ​ សហរដ្ឋអាមេរិក​ និង​តំបន់​អាស៊ីអាគ្នេយ៍​ខ្លួន​ឯង​ នៅ​មាន​ឱកាស​ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​ក្រុមISIS នៅ​អាស៊ី​អាគ្នេយ៍​ មុន​ពេល​ដែល​​ក្រុម​នេះ​អភិវឌ្ឍន៍​ខ្លួន​ច្រើន​ជាង​នេះ​។

ប្រែ​សម្រួល​ ៖ Sophany
ប្រភព​ ៖

  • ISIS កំពុង​ពង្រីក​ខ្លួន​មក​កាន់​តំបន់​អាស៊ី​អាគ្នេយ៍​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/19  Category:ជីវិតនិងសង្គម
Tags: