ក្រោក​តាំង​ពី​ម៉ោង ៤:៣០ទៀប​ភ្លឺ​ធ្វើ​នំ​លក់ រក​បាន​ចំណូល​​មិន​ដល់១ម៉ឺនរៀល

 

ក្រោក​តាំង​ពី​ម៉ោង ៤:៣០ទៀប​ភ្លឺ​ធ្វើ​នំ​លក់ រក​បាន​ចំណូល​​មិន​ដល់១ម៉ឺនរៀល
 

កំពុង​អង្គុយ​ចាក់​នំ​ជើងជ្រូក ក្រោម​ផ្សែង​ហុយ​ចេញ​ពី​ចង្ក្រាន​ដុត​អុស ឯ​ដៃ​មមាញឹក​នឹង​ការ​ចាក់​នំ​មិន​ទំនេរ​ អ្នកស្រី គឹម​ ពៅ មាន​លំនៅ​ក្នុង​ភូមិ​ជ្រៃ ឃុំ​សត្វ​ពង ស្រុក​ឈូក ខេត្ត​កំពត​បាន​ប្រាប់​ថា​គាត់​ប្រកប​របរ​ជា​អ្នក​ធ្វើ​នំ​ជើង​ជ្រូក​នេះ​ប្រមាណ១០ឆ្នាំ​ហើយ ដោយ​ប្ដូរ​មក​វិញ​កម្រៃ​តិច​តួច​ប៉ុណ្ណោះ។

 

ក្រោក​តាំង​ពី​ម៉ោង ៤:៣០ទៀប​ភ្លឺ​ធ្វើ​នំ​លក់ រក​បាន​ចំណូល​​មិន​ដល់១ម៉ឺនរៀល

 

ដោយសារ​តែ​ស៊ាំ​ធ្វើ​រាល់​ថ្ងៃ វា​គ្មាន​ការ​លំបាក​ទៀត​ទេ​សម្រាប់​អ្នក​ស្រី គឹម​ ពៅ ទាំង​ការ​ក្រោក​ពី​ព្រឹក ស្ថិត​ក្រោម​ផ្សែង និង​កម្ដៅ​ពី​ចង្ក្រាន។ ស្រ្តី​ដែល​ស្ថិត​ក្នុង​វ័យ ៣០ឆ្នាំ​រូប​នេះ​ បាន​បន្ត​ទៀត​ថា គាត់​ត្រូវ​ក្រោក​ពី​ព្រឹក​ម៉ោង​ប្រហែល​ជា ៤:៣០ ដើម្បី​ត្រាំ​អង្ករ និង​កិនម្សៅ បន្ទាប់​មក​រៀប​ចំ​ចាក់​រហូត​ដល់​ម៉ោង​ជាង ៧ ឬ​ម៉ោង ៨ ទើប​រួច​រាល់។

 

អ្នក​ស្រី​បាន​បន្ត​ថា មិន​សូវ​ជា​បាន​ចំណេញ​ច្រើន​ទេ ហើយ​បើ​គិត​ជា​ចំណាយ​សរុប​ប្រហែល​ជា​២ម៉ឺន​រៀល ក្រោយ​ពី​ផាត់​ថ្លៃ​ប្រេង និង​អង្ករ អាច​ចំណេញ​ក្រោម ១ម៉ឺន​រៀល​ប៉ុណ្ណោះ។ ក្រៅ​ពី​ធ្វើ​នំ​ជើង​ជ្រូក​នា​ពេល​ព្រឹក ពេល​រសៀល អ្នកស្រី គឹម ពៅ នៅ​ធ្វើ​នំ ពីរ​បី​មុខ​ទៀត ដើម្បី​រក​ចំណូល​គ្រាន់​ផ្គត់​ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ៕

 

ក្រោក​តាំង​ពី​ម៉ោង ៤:៣០ទៀប​ភ្លឺ​ធ្វើ​នំ​លក់ រក​បាន​ចំណូល​​មិន​ដល់១ម៉ឺនរៀល

 

ក្រោក​តាំង​ពី​ម៉ោង ៤:៣០ទៀប​ភ្លឺ​ធ្វើ​នំ​លក់ រក​បាន​ចំណូល​​មិន​ដល់១ម៉ឺនរៀល

 

ក្រោក​តាំង​ពី​ម៉ោង ៤:៣០ទៀប​ភ្លឺ​ធ្វើ​នំ​លក់ រក​បាន​ចំណូល​​មិន​ដល់១ម៉ឺនរៀល

 

អត្ថបទ៖ គីម សាយ