ដំណើរ​​ចូល​ផលិតកម្ម SM របស់ Minho ក្រុម​ SHINee អាច​ធ្វើ​អ្នក​អស់​សំណើច

មុន​នឹង​ក្លាយ​ជា​តារា​មួយ​ដួង​ក្នុង​វិស័យ​ចម្រៀង K-pop ពេល​ខ្លះ​តារា​មួយ​ចំនួន​​មិន​ដែល​គិត​ថា​ខ្លួន​អាច​​ក្លាយ​ជា​ដួងផ្កាយ​ផង ព្រោះ​​មិនមែន​ជា​ក្ដី​ស្រមៃ​ធំ​របស់​ពួក​គេ។​ ជាក់​ស្ដែង​​តារា​ចម្រៀង Minho សមាជិក​ក្រុម SHINee ដំបូង​ឡើង​ចង់​ក្លាយ​ជា​អ្នក​កីឡា​ទេ។

 

ដំណើរ​​ចូល​ផលិតកម្ម SM របស់ Minho ក្រុម​ SHINee អាច​ធ្វើ​អ្នក​អស់​សំណើច

 

ក្នុង​នាម​​ជា​ភ្ញៀវកិត្តិយស​កម្មវិធី “Problematic Me” របស់​ទូរទស្សន៍ tvN  កាល​ពី​ពេល​ថ្មីៗ Minho បាន​និយាយ​ពី​ដើមទង​ដែល​ឈាន​ចូល​ផលិតកម្ម SM ដោយ​មិន​គួរ​ឲ្យ​ជឿ​មុន​ក្លាយ​ជា​តារា​ល្បី​ម្នាក់។ តាំង​ពី​ធំ​ដឹងក្ដី តារា​ប្រុស​វ័យ​២៤​ឆ្នាំ​មាន​ក្ដី​ស្រមៃ​ចង់​​ក្លាយ​ជា​កីឡាករ​បាល់ទាត់ ប៉ុន្តែ​វិថី​ក្លាយ​ជា​កីឡាករ​ម្នាក់​មិនមែន​ងាយស្រួល​ទេ។ នេះ​បើ​តាម​សម្ដី​ប្រាប់​ឲ្យ​ដឹង។

 

​​”ខ្ញុំ​ធ្លាប់​បាន​បោះបង់​ការ​សុបិន​ជា​កីឡាករ​បាល់ទាត់​ម្នាក់ ហើយ​បាន​ទៅ​រៀន​ដូច​ធម្មតា ខណៈ​នោះ​ខ្ញុំ​ជា​អ្នក​សម្ដែង​តាម​ផ្លូវ”។ Minho និយាយ។ តារា​ប្រុស​រូប​សង្ហា​នេះ​បន្ត​ថា៖ “ពេល​ដែល​ខ្ញុំ​បាន​ទៅ​ប្រឡង​វគ្គ Audition ខ្ញុំ​បាន​គិត​​ខ្លួន​ឯង​ថា វា​ពិត​ជា​គ្មាន​ផ្លូវ​ដែល​ខ្ញុំ​អាច​នឹង​ទៅ​មុខ​រួច។ ខ្ញុំ​មិន​បាន​រៀបចំ​ចម្រៀង​ឬ​ការ​រាំ​ណា​មួយ​ទេ។​ ហើយ​បន្ទាប់​មក​ខ្ញុំ​ទៅ​ដល់​កន្លែង​​ប្រឡង​ដោយ​ក្នុង​ខ្លួន​ទទេ​ស្អាត និង​មិន​ចាំ​​ចម្រៀង​សូម្បី​១​បទ។​ ពេល​នោះ​ខ្ញុំ​​បាន​យក​បទ​គោរព​ទង់​ជាតិ​​​កូរ៉េ​មកច្រៀង។ បន្ទាប់​មក​គេ​សួរ​ខ្ញុំ​ឲ្យ​ច្រៀង​មួយ​បទ​ទៀត ខ្ញុំ​ក៏​ច្រៀង​បទ​នៅ​ឯ​សាលា។ ក្រោយ​មក​ទៀត​ ពួក​គេ​ក៏​បាន​ថត​រូប​ខ្ញុំ​ ក្រោយ​មក​ខ្ញុំ​ក៏​បាន​ដឹង​ថា ខ្ញុំ​បាន​ជាប់​វគ្គ Audition។

 

ដំណើរ​​ចូល​ផលិតកម្ម SM របស់ Minho ក្រុម​ SHINee អាច​ធ្វើ​អ្នក​អស់​សំណើច

 

Minho ចូលរួម​ជាមួយ​ក្រុម SHINee ​នៅ​ឆ្នាំ​២០០៨ ដែល​ជា​ឆ្នាំ​ក្រុម​នេះ​បង្កើត​ឡើង។ រូប​គេ​ជា​សមាជិក​សំខាន់​ម្នាក់​របស់​ក្រុម​ក្នុង​ចំណោម​សមាជិក​៤​នាក់​ទៀត​ដូច​ជា Onew, Jonghyun, Key និង Taemin ដែល​ជួយ SHINeeលេច​មុខមាត់​ខ្លាំង​ក្នុង​និង​ក្រៅ​ប្រទេស​ដូច​សព្វថ្ងៃ៕

 

ដំណើរ​​ចូល​ផលិតកម្ម SM របស់ Minho ក្រុម​ SHINee អាច​ធ្វើ​អ្នក​អស់​សំណើច

 

ចុចអាន៖ Minho នឹង​ចូលរួម​​សម្ដែង​​ក្នុង​រឿង​ភាគ​ថ្មី​របស់​មិត្ត​រួម​ក្រុម Key

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ dramafever