បើ​ Messi ចាក​ចេញ​ពី​ Barcelona តើ​ក្លឹប​ធំ​ទាំង​៣​នេះ​មួយ​ណា​សាក​សម​សម្រាប់​គេ​ ?

ព័ត៌មាន​ដែល​ទាក់​ទង​នឹង​ការ​ចាក​ចេញ​ពី​ក្លឹប​ FC Barcelona របស់​កីឡាករ​ Lionel Messi នៅ​តែ​ជា​រឿង​ដ៏​ក្ដៅ​ក៏​គុក​ក្នុង​ពិភព​បាល់​ទាត់​ ។ ដោយ​ក្នុង​នោះ​មាន​ក្លឹប​ជា​ច្រើន​សុទ្ធ​ប្រាថ្នា​ចង់​បាន​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ទៅ​រួម​ក្រុម ។

តែ​យ៉ាង​ណា​ពេល​នេះ​ក្លឹប​ធំៗ​នៅ​អង់គ្លេស​កំពុង​បង្ហាញ​ថា​ពួក​គេ​បាន​ត្រៀម​ស្វាគមន៍​កីឡាករ​ Messi យ៉ាង​ពេញ​ទំហឹង​បើ​សិន​គេ​ចាក​ចេញ​ពី​ក្លឹប​ FC Barcelona មែន​នោះ​ ។ ដោយ​ក្លឹប​ទាំង​នោះ​មាន​ដូចជា​ក្លឹប​បិសាច​ក្រហម​ Manchester United ក្លឹប​មេឃ​ខៀវ​ Manchester City នឹង​ក្លឹប​តោ​ខៀវ​ Chelsea ដោយ​ក្លឹប​ទាំង​៣​នេះ​សុទ្ធ​តែ​ជា​ក្លឹប​ដែល​សំបូរ​លុយ​ក្នុង​ការ​ចំណាយ​ដើម្បី​ទិញ​កីឡាករ​ដែល​ពួក​គេ​ចង់​បាន​ ។

ដោយ​ឡែក​យោង​តាម​សារព័ត៌មាន​ The Sun បាន​បញ្ជាក់​ថា​ពេល​ថ្មី​នេះ​ Messi ឯណោះ​វិញ​ក៏​កំពុង​តែ​ធ្វើ​ចាប់​ផ្ដើម​ចង់​ដឹង​ពី​ស្ថាន​ភាព​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​អង់គ្លេស​ដោយ​គេ​បាន​ធ្វើ​ការ​សាក​សួរ​ទៅ​អតីត​មិត្ត​របស់​គេ​ដូច​ជា​ Cesc Fabregas ( Chelsea ) និង​កីឡាករ​ Sergio Arguero ( Man City ) ជា​ដើម​ ។ ដូច​នេះ​មាន​ន័យ​ថា​ក្រប​ខណ្ឌ​ English Premier League អាច​ក្លាយ​ជា​គោល​ដៅ​ទី​១​របស់​ Messi បើ​សិន​ជា​គេ​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ FC Barcelona មែន​នោះ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • បើ​ Messi ចាក​ចេញ​ពី​ Barcelona តើ​ក្លឹប​ធំ​ទាំង​៣​នេះ​មួយ​ណា​សាក​សម​សម្រាប់​គេ​ ?已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/10/19  Category:ជីវិតនិងសង្គម
Tags: