ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ រួច​ចងក​សម្លាប់​ខ្លួន

ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ រួច​ចងក​សម្លាប់​ខ្លួន



សៀមរាប​: បុរស​ម្នាក់​បាន​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ ២​ទៅ​៣​ថ្ងៃ​មក​ហើយ ចុង​ក្រោយ​បែរជា​សម្រេចចិត្ត​ចងក​សម្លាប់​ខ្លួន នៅ​ដើមឈើ​ក្បែរ​ផ្ទះ​ចោល​ប្រពន្ធ​ទុក​ឲ្យ​មេម៉ាយ​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ តុលា រស់នៅ​ភូមិ​នគរ​ក្រៅ សង្កាត់​នគរធំ ក្រុង​-​ខេត្តសៀមរាប​។

បុរស​ដែល​បាន​ចងក​ធ្វើ​អត្តឃាត​ឈ្មោះ ឡាយ សន អាយុ​៣៣​ឆ្នាំ រស់នៅ​ចំណុច​កើតហេតុ​ខាងលើ​។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​ករណី​នេះ​ភ្លាម​នគរបាល​មូលដ្ឋាន និង​ស្រុក បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​បាន​ស្រាយ​ទម្លាក់ សាកសព​មក​ក្រោយ ដើម្បី​ពិនិត្យ​និង​បាន​សន្និដ្ឋាន​ថា​ជន​រង​គ្រោះ​ពិតជា​ចងក​ធ្វើ​អត្តឃាត​ខ្លួនឯង​ពិតមែន មិន​ពាក់ព័ន្ធ​ករណី​ផ្សេង​នោះ​ទេ ក៏​ប្រគល់​ជន​ក្រុម​គ្រួសារ ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕