ពិតជា​អស្ចារ្យ​ណាស់​! គ្រាប់​ល្ហុង​អាចជួយ​ព្យាបាល​ជំងឺ​ពោះវៀន បណ្តេញ​ជាតិពុល​ពី​តម្រងនោម និង​ព្យាបាល​ក្រិន​ថ្លើម​ដំណាក់កាល​ដំបូង​

    ​រាល់ពេល​ដែល​យើង​ញ៉ាំ​ល្ហុង​រួច យើង​តែងតែ​បោះចោល​គ្រាប់​ល្ហុង​។ អ្នក​មិនដឹង​ទេ​ថា​វា​មាន​អត្ថប្រយោជន៍​យ៉ាងណា​សម្រាប់​សុខភាព ហើយ​វា​ជួយ​បង្ការ​និង​ព្យាបាល​ជំងឺ​អ្វីខ្លះ​ទេ​។ វា​អាច​ព្យាបាល​ជំងឺ​ដូចជា ជំងឺ​ទាក់ទង​នឹង​ថ្លើម តម្រងនោម ពោះវៀន ព្រូន​អៀន​តេន​ញ៉ា និង​ជំងឺ​ដូចជា​គ្រុនឈាម​ជាដើម​។​

​    ​ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​របស់​គ្រាប់​ល្ហុង​៖
​    ​១. ជួយ​សុខភាព​ថ្លើម​
​    ​គ្រាប់​ល្ហុង​មាន​ផ្ទុក​នូវ​សារធាតុចិញ្ចឹម ដែល​អាចជួយ​ព្យាបាល​ជំងឺ​ក្រិន​ថ្លើម​។ អ្នក​គ្រាន់តែ​កិន​គ្រាប់​ល្ហុង​ទុំ ៥ ទៅ ៦ គ្រាប់​បរិភោគ​ជាមួយនឹង​អាហារ​ឬ​ភេសជ្ជៈ ជាពិសេស​ពិសា​ជាមួយនឹង​ទឹកក្រូច​ឆ្មា​។ ពិសា​រាល់ថ្ងៃ អ្នក​អាចជា​ពី​ជំងឺ​ក្រិន​ថ្លើម​ត្រឹម​រយៈពេល ៣០ ថ្ងៃ​ប៉ុណ្ណោះ ហើយ​វា​នៅ​ជួយ​បណ្ដេញ​ជាតិពុល និង​ទប់ស្កាត់​មិនឱ្យ​កើត​ជំងឺថ្លើម​។​

​    ​២. ជួយ​តម្រងនោម​
​    ​យោងតាម​ការសិក្សា​ររ​បស់​សាកលវិទ្យាល័យ Karachi បាន​រកឃើញថា​គ្រាប់​ល្ហុង​អាច​ប្រើ​ដើម្បី​ជួយ​ដល់​សុខភាព​តម្រងនោម និង​ជួយ​បង្ការ​កុំឱ្យ​វា​ខូច​។ អនុវត្តតាម​វិធី​ដូច​ចំណុច​លេខ ១ សម្រាប់​របៀប​ប្រើ​គ្រាប់​ល្ហុង​។  

​    ​៣. បង្ការ​ការ​លាក​
​    ​គ្រាប់​ល្ហុង​ជួយ​បង្ការ​ការ​រលាក ល្អ​សម្រាប់​បំបាត់​ឈឺសន្លាក់ ជំងឺ​សន្លាក់ ហើម ឈឺ​ចុកចាប់ និង​ឡើង​ក្រហម​។ របៀប​ប្រើ​គ្រាប់​ល្ហុង​គឺ​ដូច​ចំណុច​លេខ ១​។ 

​    ​៤. បង្ការ​បាក់តេរី និង​បង្ការ​មេរោគ​
​    ​គ្រាប់​នេះ​គេ​រកឃើញថា​សម្លាប់​មេរោគ​សាហាវៗ​ដូចជា E. coli, Staph និង Salmonella​។ ពួកវា​ជួយ​ប្រឆាំងនឹង​ការឆ្លង​មេរោគ និង​ព្យាបាល​ជំងឺគ្រុនឈាម ជំងឺ Typhoid និង​ជំងឺ​ដទៃទៀត​។ សម្រាប់​អ្នក​កើត​ជំងឺ Typhoid ពិ​សាវា​ជាមួយនឹង​ទឹកដោះគោ​គឺ​ល្អ​បំផុត​ក្នុងការ​ព្យាបាល ដោយ​កិន​គ្រាប់​ល្ហុង​ចូល ៥ ទៅ ៦ គ្រាប់​។​

​    ​៥. បញ្ឈប់​កោសិកា​មហារីក​និង​ដុំ​សាច់​កុំឱ្យ​លូតលាស់​។ ពួកវា​មាន​សារធាតុ Isothiocyanate ដែល​ល្អ​ក្នុងការ​បញ្ឈប់​មហារីក​ពោះវៀន មហារីក​សុដន់ មហារីក​សួត មហារីក​ឈាម និង​មហារីក​ប្រូ​ស្តា​ត​។ របៀប​ប្រើ​គឺ​ដូច​ចំណុច​លេខ ១​។​

​    ​៦. កម្ចាត់​ប៉ារ៉ាស៊ីត​ចេញពី​រាងកាយ​ដោយសារ​វា​មាន​សារធាតុ​ម្ស៉ា​ង​ហៅថា Carpaine អាច​សម្លាប់​ព្រូន​និង​ប៉ារ៉ាស៊ីត​នានា​។ របៀប​ប្រើ​គឺ​ដូច​ចំណុច​លេខ ១​។​

​    ​៧. ជា​ថ្នាំ​ពន្យា​កំណើត​សម្រាប់​បុរស​និង​នារី ដោយ​គ្មាន​ផលប៉ះពាល់​។ កិន ៣​ទៅ​៤ គ្រាប់​លាយ​អាហារ​ឬ​ទឹក​ធម្មតា ពិសា​រាល់ថ្ងៃ​។ 

​    ​៨. ជា​ភ្នាក់ងារ​ជួយ​រំលាយ​អាហារ​ក្នុង​ក្រពះ​។ កិន​គ្រាប់​ល្ហុង​ពីរ​បី​គ្រា​ប់លាយ​ជាមួយ​បាយ​ឬ​សម្ល​៕