ស្ត្រីម្នាក់បន្លំលួចមាស៥ជី ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅសង្កាត់ច្រាំងចំរេះទី២

(ភ្នំពេញ)៖ ស្ត្រីសង្ស័យម្នាក់បានលួចបន្លំយកខ្សែដៃមាសចំនួន៥ជី ពីផ្ទះជនរងគ្រោះដែលលក់មាស តែជាលទ្ធផលត្រូវនគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ឃាត់ខ្លួនតាមកាមេរ៉ាសុវត្ថិភាព ។

ការឃាត់ខ្លួនស្ត្រីរូបនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ២១៨ ក្រុម៧ ភូមិ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ។

មន្ត្រីនគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី២ បានបញ្ជាក់ថា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ស្ត្រីសង្ស័យបានទៅទិញមាសចំនួន៣ជី នៅផ្ទះជនរងគ្រោះហើយ ក៏ឆ្លៀតបន្លំលួចយកខ្សែដៃចំនួន៥ជី ខណៈជនរងគ្រោះពុំបានឃើញនោះឡើយ រួចជនសង្ស័យបានគេចខ្លួនទៅរស់នៅឧដុង្គក្នុងខេត្តកំពង់ស្ពឺ ដើម្បីលក់ខ្សែដៃបានប្រាក់ចំនួន៦០៥ដុល្លារ និងប្រើការអស់នៅសល់ត្រឹមតែ២៥៨ដុល្លារប៉ុណ្ណោះ។

បន្ទាប់ពីស្ត្រីសង្ស័យគេចខ្លួនបាត់ ជនរងគ្រោះក៏ផ្អើលឆោឡោបាត់ខ្សែដៃ៥ជី ក្នុងទូមាសនិងសម្រេចដោះកាមេរ៉ាសុវត្ថិភាព មកឆែកមើលទើបឃើញថា ជនសង្ស័យជាស្ត្រីបានបន្លំលួចយកខ្សែដៃនោះ ពីក្នុងទូពិតប្រាកដមែន និងចំណាំមុខបានយ៉ាងច្បាស់ថែមទៀតផង។

មន្ត្រីនគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី២ បានបញ្ជាក់ទៀតថា លុះមកដល់រសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦នេះ ស្ត្រីសង្ស័យបានយកលុយដែលនៅសល់២៥៨ដុល្លារ មកកន្លែងដដែលដើម្បីប្ដូរជា ប្រាក់រៀលវិញ ស្រាប់តែត្រូវបុរសរងគ្រោះធ្វើ ការឃាត់ខ្លួនប្រគល់ជូននគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ដើម្បីបន្តសួរនាំតែម្ដង។

ស្ត្រីសង្ស័យឈ្មោះវ៉ែន សុភា អា យុ៣០ឆ្នាំ ស្នាក់នៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌ ឫស្សីកែវ ។ រីឯជនរងគ្រោះឈ្មោះរស់ សៀង ភេទប្រុស អា យុ៣២ឆ្នាំ មុខរបរលក់មាសនៅផ្ទះ ស្នាក់នៅចំណុចកើតហេ តុខាងលើ ។

បច្ចុប្បន្ន ជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងនោះឡើយចំ ណែកជនសង្ស័យត្រូវបញ្ជូនមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីបន្តនិតិវិធី ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា ស្ត្រីម្នាក់រពឺសដៃ ចូលក្នុងផ្ទះ លួចមាសរបស់គេ ចំនួន ០៧ជី ពេលបែកការណ៍ត្រូវកម្លាំងនគរបាល ឃាត់ខ្លួន កាលពីវេលាម៉ោង ៤រសៀល ថ្ងែទី០១ ខែតុលា ឆ្នាំ២០១៦ កន្លងទៅ នៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

នគរបាលស្រុកដំណាក់ចង្អើរ បានប្រាប់ឲ្យដឹងថា​ ជនសង្ស័យ ឈ្មោះ​ ស្វាយ​ ធា អាយុ៤០ឆ្នាំ រស់នៅភូមិព្រៃតាកុយ ឃុំពងទឹក ស្រុក​ដំណាក់ចង្អើរ ខេត្តកែប បច្ចុប្បន្នស្នាក់នៅចាំចំការខ្លឹមឲ្យគេ នៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ជនសង្ស័យ បានចូលក្នុងផ្ទះ ឈ្មោះ អ៊ូ គង់រស់ ភេទប្រុសអាយុ៣៦ឆ្នាំ រស់នៅភូមិចំការបីនេះដែរ ដោយធ្វើសកម្មភាព លួចយកជញ្ចៀនមាសចំនួន៧ជី។

ក្រោយកើហេតុ កម្លាំងនគរបាលជំនាញស្រុក សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន បានឃាត់ខ្លួននាំមកធ្វើការសាសួរ ជនសង្សយ័ បាន​​​​សារភាពថា ខ្លួនបានលួចមែនហើយយកមាសទៅលាក់ទុកនៅផ្ទះរបស់ខ្លួន​ ខណ:នោះ កម្លាំងក៏បាននាំជនសង្ស័យទៅចង្អុលបង្ហាញ និងដកហូតយកវត្ថុតាង​ រឺឯជនសង្ស័យ កម្លាំង បានបំពេញសំណុំរឿងអនុវត្តតាមីតិវិធីច្បាប់

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត