ពស់ថ្លាន់​លូន​ចូល​ទៅ​ដេក​ក្នុង​បន្ទប់​កូនក្រមុំ​គេ ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​ទាំង​យប់

ពស់ថ្លាន់​លូន​ចូល​ទៅ​ដេក​ក្នុង​បន្ទប់​កូនក្រមុំ​គេ ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​ទាំង​យប់



តាកែវ​: ពស់ថ្លាន់​១​ក្បាល​បាន​លូន​ចូល​ទៅ​ដេក​ក្នុង​បន្ទប់​កូនក្រមុំ​គេ​ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​ដល់​អ្នកស្រុក​ទាំង​យប់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​ស្ថិត​នៅ​ក្នុងភូមិ​ស្នោ សង្កាត់​រការ​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ថ្ងៃ​ទី​១៧ ខែ​១០ ឆ្នាំ ២០១៦ កាលពី​ម៉ោងជាង​១០​យប់​។

ស្ត្រី​ឈ្មោះ ឆ​ន ស្រី​ណា អាយុ​៤៣​ឆ្នាំ ដែល​ជា​ម្ចាស់ផ្ទះ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ រូប​គាត់​កំពុង​តែ​ដេក ស្រាប់តែ​លឺ​សូរ​ឆ្កែ​ព្រូស គាត់​ក៍​ភ្ញាក់​ទៅ​មើល​ហើយ​ស្រែកហៅ​កូនស្រី​អោយ​ក្រោក​ឡើង មើល​។ មិន​ទាន់​មើល​ផង ស្រាប់តែ​លឺ​កូនស្រី​ស្រែ​កថា ម៉ាក់ ពស់​ធំ​ណាស់ នៅ​មាត់ទ្វា​ចូល​បន្ទប់ ! គាត់​ស្ទុះ​ទៅ​មើលឃើញ​ពស់​នោះ​ទៅ​។

កូនស្រី​ឈ្មោះ ឆ​ន ឆវី អាយុ​២៤​ឆ្នាំ បាន​និយាយ​ប្រាប់​ថា ពេល​នាង​កំពុង​គេង​លក់​ស្រាប់តែ​ឫ​សម្លេង​ម៉ាក់​របស់​នាង ស្រែកហៅ អោយ​ឡើង មើល​ជុំវិញ​ផ្ទះ នាង​ក៏​ក្រោក​ឡើង​ហើយ បើកភ្លើង​ទូរស័ព្ទ​ដើម្បី​បំភ្លឺ​ស្រាប់តែ​ឃើញ​ពស់ថ្លាន់ យ៉ាង​ធំ នៅ​ក្បែរ មាត់ទ្វា​បន្ទប់​នាង ធ្វើ​អោយ​នាង​ភ័យ​ពេក​ក៏​លោត​តោង​ធ្នឹម​ដំបូលផ្ទះ ពេល​នោះ​ពស់ថ្លាន់​ក៏​វារ​ចូល​ដេក​លើ​ពូក​នាង​រហូត​ទល់​ភ្លឺ​ទៅ រហូត​ព្រឹក​ឡើងក៍​ឃើញ​ពស់​នោះ​នៅ​លើ​ធ្នឹម​ជាប់​ដំបូលផ្ទះ​តែ​ម្ដង​។

ពេល​នេះ​សត្វ​ពស់ថ្លាន់​នោះ​ត្រូវ​បាន​ម្ចាស់ផ្ទះ​ធ​ញ​វើ​ការ​ប្រគល់​អោយទៅ​លោក ញ៉ឹ​ក រតនៈ​ពេជ្រ ប្រធាន​ឧទ្យាន សួនសត្វ និង មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ យក​ទៅ​សង្គ្រោះ​ហើយ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៦៕