ជំនន់​ទឹកភ្លៀង​ធ្វើ​ឲ្យ​ប៉ះពាល់​ស្រូវ​កសិករ​ខេត្តកំពង់ស្ពឺ ជិត​៥០០០​ហិ​កតា ក្នុង​នោះ​ខូចខាត​ទាំងស្រុង​ជាង ៣០០​ហិ​កតា

ជំនន់​ទឹកភ្លៀង​ធ្វើ​ឲ្យ​ប៉ះពាល់​ស្រូវ​កសិករ​ខេត្តកំពង់ស្ពឺ ជិត​៥០០០​ហិ​កតា ក្នុង​នោះ​ខូចខាត​ទាំងស្រុង​ជាង ៣០០​ហិ​កតា



កំពង់ស្ពឺ​: ជំនន់​ទឹកភ្លៀង​ចាប់តាំងពី​ថ្ងៃ​ទី​២ រហូត​ដល់​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៦​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ស្រូវ​ប្រជា​កសិករ​ក្នុង​ខេត្តកំពង់ស្ពឺ ៤.៧៧៦​ហិ​កតា ក្នុង​នោះ​ខូចខាត​ទាំងស្រុង​ប្រមាណ ៣១៦​ហិ​កតា​។ ស្រូវ​ដែល​ប៉ះពាល់​នេះ ស្ថិត​ក្នុងស្រុក​គងពិសី សំរោង​ទង និង​ភ្នំស្រួច​។លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៦​នេះ​បាន​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ស្រូវ​ប្រជាពលរដ្ឋ ដែល​រង​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ព្រមទាំង​ដាក់​ចេញ​នូវ​វិធានការ​បន្ទាន់​មួយ​ចំនួន​សម្រាប់ជួយ​ប្រជាពលរដ្ឋ​បង្កបង្កើន​ផល​ឡើង​វិញ​ក្រោយ​ពេល​ទឹក​ស្រក​ផង​ដែរ​។

លោក វេ​ង សា​ខុន បាន​ចាត់ចែង​ឲ្យ​ទម្លាក់​ពូជស្រូវ​ទៅ​មន្ទីរ​កសិកម្ម​ខេត្ត និង​បែងចែក​ទៅ​តាម​ស្រុក​រង​ផល​ប៉ះពាល់​ហើយ​ត្រូវ​សាប​សំណាប​ប្រមូលផ្តុំ ទុក​ចែក​ជូន​ប្រជាពលរដ្ឋ​ដាំ​ដុះ​ឡើង​វិញ ។​ចំពោះ​កន្លែង​ដែល​ប្រជាពលរដ្ឋ​មាន​ដី​សម្រាប់​សាប​សំណាប​គឺ​ចែក​ជូន​ពូជស្រូវ​តែ​ម្តង​។

សូម​បញ្ជាក់​ថា ស្រុក​មួយ​ចំនួន​ក្នុង​ខេត្តកំពង់ស្ពឺ បាន​ជួប​នូវ​ជំនន់​ទឹកភ្លៀង លិច​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ ដោយសារ​ជំនន់​ទឹកធ្លាក់​ពី​ស្ទឹង​ព្រែក​ត្នោត និង​ភ្នំ​ឱ​រ៉ា​ល់​។ ជំនន់​នេះ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលដំណាំ​ទេ ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ ក៏​ត្រូវ​ជន់​លិច ធ្វើ​ឲ្យ​ខូច​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​មួយ​ចំនួន​ផង​ដែរ​៕

  • ជំនន់​ទឹកភ្លៀង​ធ្វើ​ឲ្យ​ប៉ះពាល់​ស្រូវ​កសិករ​ខេត្តកំពង់ស្ពឺ ជិត​៥០០០​ហិ​កតា ក្នុង​នោះ​ខូចខាត​ទាំងស្រុង​ជាង ៣០០​ហិ​កតា已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/19  Category:ក្នុងស្រុក