នគរបាល​ខណ្ឌមានជ័យ ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​៤​នាក់ និង​ថ្នាំ​ជិត​៤០​កញ្ចប់

នគរបាល​ខណ្ឌមានជ័យ ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​៤​នាក់ និង​ថ្នាំ​ជិត​៤០​កញ្ចប់



ភ្នំពេញ​: នគរបាល​ខណ្ឌមានជ័យ បាន​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ក្រុម​ទី​៣៥ ភូមិ ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ពី​បទ​ជួញដូរ​,​សម្រួល​ទីតាំង និង ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀនកាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែតុលា ។

ជនសង្ស័យ​៤​នាក់​មានឈ្មោះ​ទី​១-​ដាវ ធី​ទៀក​ឡា​ង ភេទ​ស្រី ជនជាតិ​វៀតណាម​អាយុ ៥០​ឆ្នាំ មុខរបរ កម្មករ ២-​ឈ្មោះ ចាន់ សុខ​តាំង ភេទ​ប្រុស ជនជាតិ​វៀតណាម អាយុ​៤១​ឆ្នាំ មុខរបរ លក់​ផ្កាជ័រ ទាំង​២​នាក់​រស់នៅ​ភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។​៣-​ឈ្មោះ​គឹ​ម ច​ន្ថា ហៅ ប៊ិ​ត ភេទ​ស្រី ជនជាតិ​វៀតណាម អាយុ ៤៥ ឆ្នាំ មុខរបរ ធ្វើ​ក្រចក​ស្នាក់​នៅផ្ទះ​ជួល ផ្លូវលំ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ​និង​ទី​៤-​ឈ្មោះ សុខ ខា ហៅ ហា​យ ភេទ​ប្រុស ជនជាតិ​វៀតណាម អាយុ ១៨ ឆ្នាំ មុខរបរ កម្មករ ស្នាក់​នៅផ្ទះ​ជួល ផ្លូវលំ ភូមិ​ទួល​រកា​សង្កាត់ ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ​។

ក្រោយ​ពី​ឃាត់ខ្លួន​កម្លាំង​បាន​ឆែកឆេរ រក​ឃើញ​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន ៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សរុប​ចំនួន ៣៧ កញ្ចប់​(​កញ្ចប់​ធំ​២,​កញ្ចប់​តូច ៣៥) កូន​កន្ត្រៃ​១,​ទូរស័ព្ទ​ដៃ​(​ចាស់​)​ចំនួន ៤​គ្រឿង សំបក​ថង់​ប្លា​ស្ទិ​ច​មួយ​ចំនួន និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់គ្រឿងញៀន​មួយ​ចំនួន ។ ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ និង​វត្ថុ​តាង​បាន​ត្រូវ​កម្លាំង​ជំនាញ ចាត់ចែង​និង​បញ្ជូន​បន្ត​ទៅ​តុលាការ​តាម​នីតិវិធី​៕