Arsenal សម្លឹងរកជ័យជម្នះពេលប៉ះ Ludogorets រាត្រីនេះ

Arsenal នឹងសម្លឹងរកជ័យជម្នះមួយផ្សេងទៀតដើម្បីការបន្តការមិនស្គាល់ចាញ់ក្នុងក្របខ័ណ្ឌ Champions League របស់ពួកគេនៅពេលពួកគេជួបក្រុមរបស់ប៊ុលហ្គារី Ludogorets Razgrad នៅកីឡដ្ឋាន Emirates នៅរាត្រីនេះ។

Arsenal

ក្រុមកាំភ្លើងធំពិតជាគ្មានសំណាងសោះក្នុងការមិនដណ្តើមបានជ័យជម្នះនៅលើទឹកដី Paris Saint-Germain នៅមុនពេលខ្សែប្រយុទ្ធឡើងទម្រង់លេង Theo Walcott រកបានពីរគ្រាប់ដើម្បីផ្តួល Basel ក្នុលទ្ធផល ២-០ ក្នុងការប្រកួតកាលពីជុំមុនក្នុងពូលដដែលនេះ។ Walcott បានរកគ្រាប់បាល់បញ្ចូលទីម្តងទៀតកាលពីចុងសប្តាហ៍មុន ខណៈដែលពួកគេបានផ្តួលក្រុម Swansea ៣-២ ក្នុងការប្រកួតក្របខ័ណ្ឌ Premier League។

ដោយឡែក ក្រុម Ludogorets បានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយនឹង Basel មុននឹងចាញ់ក្រុម PSG ៣-១ ក្នុងផ្ទះខ្លួនឯងក្នុងការប្រកួតកាលពី២លើកមុនរបស់ពួកគេ។ ក្រុមម្ចាស់ជើងឯករបស់ប៊ុលហ្គារីមួយនេះ បានកម្តៅសាច់តាមរយៈការដណ្តើមបានជ័យជម្នះ ក្នុង លទ្ធ ផល ៣-១ នៅលើទឹកដីក្រុម Pirin Blagoevgrad ក្នុងការប្រកួតក្របខ័ណ្ឌលីក កាលពីចុងសប្តាហ៍ថ្មីៗនេះ។ ប៉ុន្តែ ទោះបីជាយ៉ាងណា Arsenal នឹងឈានទៅកាន់ការប្រកួតនេះប្រកបដោយការជឿជាក់ខ្ពស់ ក្រោយពីបានកត់ត្រាជ័យជម្នះ៤លើកពីការប្រកួតទាំង៤លើកចុងក្រោយនៅលើទឹកដីរបស់ពួកគេ ក្នុងនោះពួកគេបានរកគ្រាប់បាល់បញ្ចូលទីចាប់ពី២គ្រាប់ឡើងទៅ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺ៕

The post Arsenal សម្លឹងរកជ័យជម្នះពេលប៉ះ Ludogorets រាត្រីនេះ appeared first on CamboSport.

  • Arsenal សម្លឹងរកជ័យជម្នះពេលប៉ះ Ludogorets រាត្រីនេះ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/19  Category:កីឡា