នៅ​តែ​១​ប្រកួត​ទៀត​ប៉ុណ្ណោះ ក្រុម​កីឡា​ករ​កម្ពុជា នឹង​ទទួល​​បាន​​ប្រាក់​ឧប​ត្ថម្ភ​ពី​សម្តេច​តេ​ជោ ហ៊ុន សែន $50000 (Video Inside)

(ភ្នំពេញ)៖ នៅសល់តែ ១ប្រកួតឈ្នះទីម័រឡេស្តេទៀតប៉ុណ្ណោះ ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៥ម៉ឹនដុល្លារសហរដ្ឋអាមេរិក ($50,000.00) ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាហើយ។

soccerreward

ទឹកប្រាក់ចំនួន ៥ម៉ឹនដុល្លារខាងលើនេះដែរ សម្តេចបានប្រកាសឧបត្ថម្ភតាំងពីកម្ពុជា បានយកឈ្នះជម្រើសជាតិឡាវ ២-១ នៅថ្ងៃទី១៥ តុលា មុនមកឈ្នះក្រុមប្រ៊ុយណេ ៣-០ ទៀតនារាត្រីថ្ងៃចន្ទ ទី១៨ ខែតុលា នៅពហុកីឡដ្ឋានជាតិអូ ឡាំពិកក្នុងវគ្គជម្រុះពានរង្វាន់អាស៊ាន AFF Suzuki Cup 2016 ដែលមានកម្ពុជាធ្វើម្ចាស់ផ្ទះ។

soccerreward2

១ប្រកួតចុងក្រោយ កម្ពុជា ត្រូវជួបក្រុមទីម័រឡេស្តេ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក នាម៉ោង ៦៖៣០នាទីល្ងាច៕

ប្រភព៖ Khmertalking

The post នៅ​តែ​១​ប្រកួត​ទៀត​ប៉ុណ្ណោះ ក្រុម​កីឡា​ករ​កម្ពុជា នឹង​ទទួល​​បាន​​ប្រាក់​ឧប​ត្ថម្ភ​ពី​សម្តេច​តេ​ជោ ហ៊ុន សែន $50000 (Video Inside) appeared first on CamboSport.