ស្រវឹងស្រា​កីឡាកាស​ចុះ​ងូតទឹក​លង់​បាត់ អ្នកស្រុក​នាំ​គ្នា​ចុះ​រាវរក​ព្រោងព្រាត

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ផឹកស៊ី​ស្រវឹង​ ពី​ផ្ទះ​មិន​អស់ចិត្ត​បន្ត​ ផឹកស៊ី​លើ​ខ្នង​អាង​ខៃ​ដ​ន​បន្ត​ទៀ​ត‌ ហើយ​ចុះ​ហែល​ទឹក​លេង​បែរជា​លង់ ហើយ​លិច​បាត់​នៅ​ក្នុង​ទឹក​បង្ក​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។ ហេតុការណ៍​ខាងលើ បាន​កើតឡើង​នៅ​វេលា​ម៉ោងជាង​១​រសៀល ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​អាង​អូរ​ខៃ ក្នុងភូមិ​កូន​ដំរី សង្កាត់​និម្មិត ក្រុង​ប៉ោយ​ប៉ែ​ត​។ ជន​រង​គ្រោះ​ឈ្មោះ ផូ សំ​អឿ​ន ហៅ​ប្រែ​ស ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​និង​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​។

នៅ​កន្លែង​កើតហេតុ គេ​ឃើញ​អ្នកស្រុក​នាំ​គ្នា​ចុះ​រាវរក​ព្រោងព្រាត ខណៈ​អ្នក​ផឹកស៊ី​ជាមួយ​២​នាក់​ឈ្មោះ ឈុត ស៊ុន​ធី ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ និង​ឈ្មោះ ឡេ​ង រ៉​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​អ្នក​ផឹកស៊ី​ជាមួយ​បានរ​ត់រក​ គេឯង​ឲ្យ​ជួយ​ដោយ​ប្រាប់​ថា ជន​រង​គ្រោះ​ចុះ​ហែល​ទឹក​លេង​ បែរជា​លិច​បាត់​មិនឃើញ​ ងើប​មក​វិញ​សោះ​។​ រយៈពេល​ជាង​១​ម៉ោង​ទៅ​ហើយ ជន​រង​គ្រោះ​នៅ​តែ​គេ​រាវរក​ មិនឃើញ​នៅឡើយ​ទេ​។

ស្ត្រី​ជា​ប្រពន្ធ​ក៏​ដូច​ជា​អ្នក​ផឹកស៊ី​ ជាមួយ​ជន​រង​គ្រោះ​ប្រាប់​ថា មុន​ពេល​ហេតុការណ៍​កើតឡើង ជន​រង​គ្រោះ និង​អ្នក​ផឹកស៊ី​ជាមួយ​បាន​ផឹកស៊ី​ នៅផ្ទះ​ជន​រង​គ្រោះ ដោយ​ផឹកស្រា​កីឡាកាស​ហើយ​មិន​អស់ចិត្ត​ នាំ​គ្នា​មក​ផឹកស៊ី​លើ​ខ្នង​អាង​អូរ​ខៃ​ដ​ន ជា​ចំណុច​កើតហេតុ​ទៀត លុះ​ចុះ​ហែល​ទឹក​លេង​ស្រាប់តែ​ លង់​ទឹកតែ​ម្តង​៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត ។ 

រយៈពេល៣ថ្ងៃ ២យប់​ សាកសពបុរសមានមុខរបរជាកម្មករថ្មកែវ ដែលលង់ទឹកស្លាប់ ដោយសារផឹកស្រាស្រវឹង ពេលចុះហែលទឹកនៅចំណុចរមណីយដ្ឋានឈើតោក កាលពីរសៀល ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦ កន្លងទៅ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញហើយ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ នៅចំណុចមាត់ស្ទឹង ស្ថិតក្នុងភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោក វង សាវ៉េត អធិការនគរបាលស្រុកភ្នំក្រវាញ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងមុននេះថា បុរសដែលលង់ទឹក រមណីយដ្ឋានឈើតោកស្លាប់ ហើយទើបតែប្រទះឃើញសពអណ្តែតហើមស្អុយរលួយនាព្រឹកនេះ មានឈ្មោះ សេង ស៊ុន អាយុ៣២ឆ្នាំ មានមុខរបរជាកម្មករថ្មកែវ រស់នៅឃុំកំពង់ស្នោរ ស្រុកជីក្រែង ខេត្តសៀមរាប។

លោកអធិការបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានផឹកស្រាស្រវឹងជាមួយគ្នីគ្នាអស់ប្រហែលជា ២កេស រួចចុះទៅងូតទឹក ដោយហែលទៅលេងនៅចំណុចល្បាក់ខាងលើ ទឹកហូរគួច នៅរមណីយដ្ឋានឈើតោក ដោយស្ថិតក្នុងស្ថានភាពស្រវឹង ហើយក្នុងទីតាំងគ្រោះថ្នាក់ផងនោះ ជនរងគ្រោះប្រហែលងើបមិនរួច ក៏ឈ្លក់ទឹកស្លាប់រកសាកសពមិនឃើញ ទើបតែព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦នេះ ប្រជាពលរដ្ឋបានប្រទះឃើញសពអណ្តែតហើមស្អុយរលួយ នៅចំណុចមាត់ស្ទឹង ស្ថិតក្នុងភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ហើយបានរាយការណ៍មកសមត្ថកិច្ចតែម្តង។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យក្រុមគ្រួសារសព ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត